ស្តេចហ្គេម ត្រូវបានបុគ្គលម្នាក់ រិះគន់យ៉ាងចាស់ដៃ ព្រោះតែ...
-

មហាជនជាច្រើនពិតជាបានស្គាល់ វត្តមានរបស់លោក ងួន ស៊ីណាត  មានរហ័សនាមថា "ស្តេច ហ្គេម" ដែលមានឈ្មោះបោះសម្លេង ជាពិសេស ក្មេងៗជាច្រើនបានស្គាល់រូបលោកយ៉ាងច្បាស់។ ក្រោយពីមានភាពល្បីល្បាញខាងលេងហ្គេម រហូតដល់មានរហ័សមានពិសេសហើយនោះ ក៏ត្រូវបានទូរទស្សន៍ ភីអិនអិន អញ្ជើញជាភ្ញៀវកិត្តិយស ថែមទៀតផង។


ភ្លាមៗនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ទំនួញ កម្ពុជា" បានលើកឡើងថា "តើបុគ្គលម្នាក់នេះបានជួយអ្វីដល់កម្ពុជា បានជាយុវជនខ្មែរ​ គោរព​ ស្រលាញ់ នឹងអោយតម្លៃ​ គាត់ម្លេះ? ?

បង្រៀននិយាយភាសាឆ្គួត?

បង្រៀនអោយចេះជេរម្រាយ​ ?

បង្រៀនអោយយុវជនវក់លេងហ្គេម​ ?

ភ្លេចការសិក្សា​រ​ លែងខ្វាយខ្វល់រឿងប្រទេសជាតិ​ ក្លាយជាធនធានប្រហុកនឹង​ ទំពាំងខរជើងជ្រូក"។


ម្ចាស់គណនីខាងលើក៏បានរៀបរាប់ទៀតថា "បើអាក្មេងយួននេះវា​ មានតម្លៃជាង​ សម្តេចសង្ឃរាជ​ ជួនណាត​ ដែលជាអ្នកបង្កើតអក្សរសាស្រ្តខ្មែរ​ទៀត​ អស់លោកយុវជន​ យុវតីខ្មែរ​ ល្មមឈប់រៀន​ ទៅជួយធ្វើស្រែម៉ែវិញទៅវាមានប្រយោជន៍ជាង​ អា​រៀនដល់បាក់ឌុប​ បរិញ្ញាហើយ​ មិនស្គាល់អក្សរសាស្រ្តខ្លួនឯងផង​ ???"។


យ៉ាងណាក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "នេះគ្រាន់តែជាពាក្យលេងសើចទេ បងកុំគិតច្រើនអី"។



ប្រភព៖ ទំនួញ កម្ពុជា