គួរអាណិតណាស់...ព្រោះតែកាតព្វកិច្ចបម្រើជាតិ និងការពារសុវត្ថិភាពជូនប្រជាជន មន្រ្តីនរគបាលម្នាក់ បានដួលសន្លប់ស្តូកស្តឹងបាត់បង់ ព្រោះតែ...
-

កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ផ្សារថ្មីទី១ ម្នាក់ បានដួលសន្លប់បាត់បង់ ស្មារតីខណៈកំពុងខិតខំបំពេញភារកិច្ចខ្លាំងពេក ទាំងយប់ព្រលប់ និងមិនសម្រាក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងកាលពីពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៨ ត្រង់ចំណុចម្ដុំផ្សាររាត្រី ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ កែងនឹងផ្លូវ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។


សមត្ថកិច្ចដែលបានដួលសន្លប់នោះមានឈ្មោះថា ប៉ុក ធា អាយុ៥១ឆ្នាំ ឋានន្តរសក្កិអនុសេនីយ៍ឯក(សក្កិ៣)ជាមន្រ្តីនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី១។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្អូញត្អែរថា មិនសូវស្រួលខ្លួនព្រោះបានបំពេញការងារទាំងយប់ទាំងថ្ងៃ ច្រើនថ្ងៃមកហើយ ។ តែទោះបីយ៉ាងនេះក៍ដោយ ក៍ជនរងគ្រោះនៅតែចេញទៅបំពេញភារកិច្ចល្បាតក្នុងមូលដ្ឋានដែរ ។ខណៈពេលកំពុងតែជិះម៉ូតូល្បាតនោះ ស្រាប់តែជនរងគ្រោះត្រូវខ្យល់គបណ្តាលឲ្យដួលម៉ូតូ និងបានធ្វើឲ្យគាត់ដួលសន្លប់បាត់បង់ស្មារតីតែម្ដង។ 


ក្រោយពេលកើតហេតុ ដោយមានការជួយយកអាសារពីជនរងគ្រោះ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់មែតភ្លាមៗដើម្បីធ្វើការសង្រ្គោះបន្ទាន់ផងដែរ៕


ដោយ៖ ភត្រ្តា