សូមចូលរួមរំលែកទុក្ខ! ម្ដាយតារាកប្លែង នាយចេក បានទទួលមរណៈភាពហើយ...
-

សូមចូលរួមសោកស្ដាយចំពោះលោកពូក ចេក ដែលបាត់បងម្ដាយជាទីស្រឡាញ់របស់លោក។  កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងដ៏មានឈ្មោះល្បីល្បាញ នាយចេក បានបង្ហោះរូបភាពជាមួយនឹងសារដ៏ក្តុកក្តួលនៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយម្ដាយជាទីស្រឡាញ់របស់លោកបានបាត់បង់ជីវិត។

សារនេះបានធ្វើអោយអ្នកគាំទ្រជាច្រើនបានបង្ហាញនូវអារម្មណ៍ អាណិតដល់រូបលោកជាខ្លាំង ដែលត្រូវជួបទុក្ខផ្ទួនៗ កំពុងតែពិបាកនៅក្នុងជីវភាពគ្រួសារ ពេលនេះម្តាយក៏ត្រូវលាចាកលោកចោលខ្លួន។ នេះជាទុក្ខសោកមហាធ្ងន់បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ក្តុកក្តួល នៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែការបាត់បង់នេះពិតជាធំធេងណាស់ចំពោះរូបលោកនឹងគ្រួសារ។ 

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបញ្ចេញសារដ៏ខ្លីមួយ តែបានធ្វើឲ្យមហាជនអាណិតដល់លោកយ៉ាងខ្លាំងថែមទៀតនោះគឺ ៖ «តែមួយភ្លែតសោះ ឥឡូវម្ដាយខ្ញុំបានស្លាប់ហើយ ពិតជាលឿនណាស់ រកតែផ្ដាំអីក៏មិនទាន់ដែរ កំពុងតែពិបាកថែមរឿងចឹងទៀត»។បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រក៏បានចូលរួមសោកស្តាយដល់លោក និងគ្រួសារផងដែរ៕