ភ្នំពេញៈ កាលវេលម៉ោង១២ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ២០០៤ (ហៅផ្លូវម៉ៃដា) ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូកង់បីឡាំប៉ាតា (ឥណ្ឌា) ចូលច្រៀងខារ៉ាអូខេ ដែលមានយីហោ ញ៉ូវ ស្កាយ ខ្វះលុយឱ្យគេ បែរជាចោទប្រកាន់ថា ម្ហូបថ្លៃពេក នាំគ្នាឈ្លោះប្រកែកជាមួយម្ចាស់ហាង ផ្អើលអស់សមត្ថកិច្ច និងអ្នកសារព័ត៌មាន។

តាមប្រភពព័ត៌មានពី យុវជនទាំង៦នាក់ខាងលើ មិនបញ្ជាក់ឈ្មោះនោះទេ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាមកផឹកស៊ី នៅផ្លូវ ២០០៤ ហើយបុគ្គលិកហាងខាងលើ បានមកស្ទាក់ផ្លូវគាត់ ប្រាប់តម្លៃស្រាក្នុងមួយកេះតំលៃ៣៥ដុល្លារហើយ ហ្វុិម្ហូប៤មុខទៀត ព្រមទាំងហ្វ៊ីស្រីស្អាត អង្គុយកំដរមួយម្នាក់ទៀតផង។ បន្ទាប់មកពួកគាត់មើល ទៅក្នុងតម្លៃ សមល្មម ក៏បាននាំគ្នាចូល ខណ:ដែលពួកគាត់ផឹកអស់ ចំនួនមួយកេះហើយ ក៏បានឱ្យគេគិតលុយអស់ចំនួន៨០ដុល្លារ។ ពេលនោះ ពួកគាត់ បានឆ្ងល់អស់ថ្លៃម្ល៉េះ និយាយគ្នា៣៥ដុល្លារ តែដល់យកវិកយបត្រមក ស្រាប់តែឃើញអស់ចំនួន៨០ដុល្លារ ហើយគ្មានលុយឱ្យ ក៏ឈ្លោះជាមួយម្ចាស់ហាងតែម្តង។

តាមសម្តីពីម្ចាស់ ហាងខាងលើ បាននិយាយប្រាប់ថា តម្លៃស្រាមួយឈុត និងម្ហូបហ្វ៊ី៤ចាន តម្លៃ៣៥ដុល្លារ និងហៅថែមចំនួន៥ចានទៀត ឡើងដល់ចំនួន៨០ដុល្លារ ម្ដេចថាគិតលុយលើស។ យុវជនម្នាក់ ក្នុងចំណោម៦នាក់នោះ បាននិយាយថា មុខម្ហូបទាំង៥មុខខាងលើ ពួកគាត់មិនបានហូបឡើយ គឺខាងស្រីៗជានាក់ហូបទេ ម្តេចក៏គិតដែរ។ ចំណែក ម្ចាស់ហាងបាននិយាយប្រាប់ថា ស្រីៗហូប ព្រោះនាងថា ពួកបងៗជាអ្នកឱ្យហូប។ ក្រោយពេលកើតហេតុ ទើបប្តឹងដល់នគរបាលប៉ុស្តិ៍ មកសម្របសម្រួលនៅកន្លែងកើតហេតុ ហើយភាគីទាំងសង្ខាងបាន បញ្ចប់ក្នុងតម្លៃ២៤ម៉ឺនរៀល ៕



