នេះចង្រៃមែន!!! បុរសម្នាក់ដុតផ្ទះខ្លួនឯង ឆេះគ្មានសល់ ដោយសារជម្លោះក្នុងគ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ក
កំពង់ធំៈ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រហ៊ួត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង ដោយបុរសម្នាក់ មានឈ្មោះ ហុក ធៀន ភេទប្រុស អាយុ៣៥ឆ្នាំ ដុតផ្ទះខ្លួនឯង ឆេះគ្មានសល់ ដោយសារជម្លោះក្នុងគ្រួសារ ផ្ទះទំហំ៥មx៦ម ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឬស្សី។ ខូចខាតសម្ភារៈ ទូរស័ព្ទ១គ្រឿង ម៉ូទ័របូមទឹក១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ មូលហេតុ មានជម្លោះក្នុងគ្រួសារម្ចាស់ដុតផ្ទះខ្លួនឯង ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។