កាលពីថ្ងៃទី៣១ ខែតុលា តារាចំរៀងលោក សាពូន មីដាដា បានបង្ហោះវិដេអូ គួរឲ្យរំភើប ដោយរូបលោក បានច្រៀងចំរៀងរួមគ្នា ជាមួយនឹងអ្នកនាង អម្ពរ ទេវី ក្នុងបទចំរៀងមួយបទដែលមានចំណងជើងថា "ជិះទូកលេងតាមគង្គា"។ លោកអ្នកពិតជាធ្លាប់ស្តាប់សំនៀងដ៏ក្រអួនក្រអៅរបស់តារាចំរៀងលោក សាពូន មីដាដា រួចមកហើយ នៅឡើយតែសំនៀងរបស់អ្នកនាង អម្ពរ ទេវី ទេដែលលោកអ្នកមិនធ្លាប់បានលឺនោះ។
ដោយឡែកនៅថ្ងៃទី៣១នេះ តារាសម្តែង ដ៏ល្បីឈ្មោះរូបនេះ ក៏បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ មិនចាញ់តារាចំរៀងអាជីពនោះឡើយ។ នៅក្នុងបទ ជិះទូកលេងតាមគង្គា នេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការ សរសើរនៅទឹកដម ដ៏ពិរោះរបស់អ្នកនាង។
យ៉ាងណាមិញ លោកសាពូន មីដាដា ក៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "តើអ្នកណាថាមិនស្គាល់ ថាមិនចាំគាត់ទៅ ? គាត់គឺបង អម្ពរ ទេវី កំពូលតារាឯកស្រីរបស់កម្ពុជា តាំងពីចុង ឆ្នាំ 80 រហូតដល់សម័យតេជោរុងរឿងបច្ចុប្បន្ននេះទៀត❤️???"។

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពរូប៖ Sapoun Mi Dada