Wow...ស្វាយកែវរមៀតខ្មែរខ្ចប់ឡើងយន្ដហោះទៅលក់នៅប្រទេសបារាំង និងបន្ដចែកចាយទៅសហគមអ៊ឺរ៉ុប
បើយោងតាមហ្វេសប៊ុកលរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី កាលពីថ្ងៃសុក្រទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានមានប្រសាសន៍អោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលទិញផ្លែស្វាយកែវរមៀត ពីម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅ ស្រុកត្រាំកក់ ខេត្ដតាកែវ និងបានរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប សម្រាប់ជើងទី ០២ ដែរជារដូវកាលថ្មី ក្នុងឆ្នាំ២០១៨-២០១៩ទំនិញទាំងអស់នេះនិងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ៦ប៉ាឡែត ៣៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៣០០គីឡូក្រាម។
ហើយប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ ហើយមានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727 ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។