គូរស្នេហ៍ តារាសម្តែង ដេននី ក្វាន់ លោក ចាន់ មករា ប្រៀបធៀប តំលៃតារា ចម្រៀង និង កីឡាករប្រដាល់គុនខ្មែរ ថា មិនមានតម្លាភាព
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ គូរស្នេហ៍តារាសម្តែង ដេននី ក្វាន់ លោក ចាន់ មករា បានបង្ហោះសារប្រៀបធៀប រវាង តារា ចម្រៀង និង កីឡាករប្រដាល់គុនខ្មែរ គឺមិនមានតម្លាភាព។


តួយ៉ាង រូបលោកក៏បានរៀបរាប់យ៉ាងដូច្នេះថា "អាណិតកីឡាករគុនខ្មែរណាស់ ! បេីប្រៀបធៀប រវាង តារា ចម្រៀង និង កីឡាករប្រដាល់គុនខ្មែរ គឺមិនមានតម្លាភាព ។

-តារាចម្រៀង កម្រិត A ច្រៀងមួយប្រគំតន្រ្តី តំលៃចាប់ 1000$-2000$-3000$-5000$ ច្រៀង 3 ទៅ 4 បទ បេីកលុយ ។

-កំពូលគុនខ្មែរ កម្រិត A វ៉ៃមួយប្រកួត 200$ -600$ -800$ ជាមធ្យម ហេីយវ៉ៃ 5 ទឹក យកឈាមស្រស់ប្តូរលេីសៃហ្វៀន

បេីប្រកួត រួចពិការ ដេកផ្ទះ មេីលថែខ្លួនឯងទៅ ។

សូមជួយគាំទ្រគុនខ្មែរផង កុំងប់ងុល កម្មវិធីគេពេក ហេីយបំផុសអោយនាំគ្នាស៊ែ ចុះ ម៉េចមិនជួយស៊ែ ជួយចែករំលែក ជួយឧបត្ថម្ភ កីឡាករគុនខ្មែរផង ។

ប្រហែលខ្ញុំនិយាយខុសទៀតហេីយ :ចាន់ មករា

ហាមជេរ ហាមប្តឹង !ខ្ញុំសរសេរជារួម មិនផ្តោតទៅលេីបុគ្គលណាម្នាក់នោះទេ ។

បេីគាំទ្រ ជួយស៊ែ ផង តែ បេីមិនគាំទ្រ មិនបាច់ស៊ែរទេ


យ៉ាងណាមិញ ក៏មានអ្នកចូលមកខមិន គាំទ្ររូបលោកជាច្រើនផងដែរ៕



ប្រភពរូប៖ ចាន់ មករា