លោកអ្នកពិតជាបានស្គាល់ វត្តមានលោក ហេង យិន ហៅថា (ចំប៉ីខ្មៅ) ដែលតែងតែមានប្រតិកម្ម នៅក្នុងរឿងជាច្រើន ពាក់ព័ន្ធនឹង វប្បធម៏។ កាលពីពេលថ្មីៗនេះ ចំប៉ីខ្មៅ ក៏បានធ្វើការសុំទោស មកកាន់ចំពោះកូនខ្មែរទូទាំងប្រទេសផងដែរ។

យ៉ាងណាមិញ លោក ហេង យិន ក៏បានរៀបរាប់ទាំងហួសចិត្ត ចំពោះការលុបចោលនូវការសម្តែង សម្ដែងល្ខោនខោលថ្ងៃ សុក្រនេះ ដោយមិនសូវអ្នកចូលរួមទស្សនា។

លោក ក៏បានរៀបរាប់ថា "ការសម្ដែងល្ខោនខោលថ្ងៃ សុក្រនេះត្រូវបានលុបចោល ???ឯណាកូនខ្មែរអ្នកស្នេហាវប្បធម៌ខ្មែរ ម្ដេចមិនឃើញមុខ ឃើញតែមុខអាកូនយួនក្បត់ជាតិម្នាក់នេះ និងកូនខ្មែរមួយចំនួនប្រហែល១០នាក់ជាងដែលមកគាំទ្រ ចុះលោកអ្នកដែលស្នេហាវប្បធម៌តាមហ្វេសបុក បាត់ទៅណា ម្ដេចមិនមក ឬ មួយជាប់ទៅមើល concert បាត់អស់ហើយ សំបុត្រម៉ឺនរៀលសម្រាប់និស្សិត និង ពីរម៉ឺនរៀលសម្រាប់អ្នកទូទៅ ???? សរសើថៃមែតើ ពូកែថែ ពូកែគាំទ្រ ពូកែលើកស្ទួយ និងពូកែផ្សព្វផ្សាយ និង សាបព្រួស ? មិនមែនចេះ តែ ផុស ចេះ តែ ស៊ែ ចេះតែខំមិន តែមិនស្គាល់ទម្រង់ល្ខោនខោលជាអ្វី លហខោនស្រមោលស្បែកធំជាអ្វី ??។ ពីអាខ្ទើយកូនយួន

មានវិដេអូ៖