គ្មានអ្វីសាហាវជាងគេគឺមនុស្ស!...រូបភាពដំរី ក្នុងសភាពស្គមស្គាំង គ្មានកំលាំង តែនៅតែបំរើតាមសេចក្តីត្រូវការរបស់មនុស្ស....
កាលពីថ្ងៃម្សិលមិញ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Prak Mao-Metta" បានបង្ហោះរូបភាព ដំរីជាច្រើនសន្លឹកព្រមទាំង បានរៀបរាប់ជាអក្សរថា "សាហាវជាងគេគឺមនុស្ស!!!
-បើខ្ញុំនៅព្រៃក៏ខ្ញុំមិនស្រេកឃ្លានខ្លាំងដូចពេលនេះដែរ!
-បើិមិនដោយសារមនុស្សខ្ញុំក៏មិនមានសភាពបែបនេះដែរ!
-បើប្រើមិនឲ្យចំណីឆ្អែតខ្ញុំរស់បម្រើតណ្ហាអ្នកមិនបានយូរទេ!
ខ្ញុំហេវ!! ខ្ញុំស្រេក!! ខ្ញុំឃ្លាន!! ខ្ញុំមិនមែនហូបបាយ១ចានឆ្អែតដូចអ្នកទេ... លើផែនដីនេះខ្ញុំយល់ថាមានតែមនុស្សទេ..ដែលសាហាវជាងអ្វីៗទាំងអស់។

អ្វីដែលគួឲ្យសង្វែគនោះ គឺសភាពរបស់ដំរី ហាក់មានភាពស្គមស្គាំងជាខ្លាំង តែនៅតែយកមកធ្វើជាយានជំនិះ ដើម្បីផលប្រយោជន៍មនុស្ស ប្រើប្រាស់គ្មានពេលស្រាកស្រាន្ត។ នៅក្នុងរូបនេះ មិនបានបញ្ជាក់ពីទីតាំង ថានៅទីណានោះទេ ហើយក៏មិនបានបញ្ជាក់ពីឈ្មោះម្ចាស់ដំរីនោះដែរ។



ប្រភព៖ Prak Mao-Metta
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។