កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី ដែលជាម្ចាស់អង្គការ Afesip កម្ពុជា មានសេចក្តីរំភើបជាខ្លាំង ព្រោះតែវត្តមានរបស់អ្នកនាង អម្ពរ ទេវី តារាសំដែងជើងចាស់ និងជាតារាសម្តែងក៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ហើយត្រូវបានមហាជនទាំងក្នុងនិងក្រៅប្រទេសបានស្គាល់។

លោកស្រី ម៉ម សុម៉ាលី ក៏បានបង្ហោះសារទាំងក្តីរំភើបថា "នាងខ្ញុំមេីលរូបទាំងនេះមេីលចុះមេីលឡេីង ញញឹមម្នាក់អែង មិននឹកស្មានថាអ្នកស្រី Ampor Tevi Hap យកបេះដូងកូនៗនាងខ្ញុំបានសោះ ❤️ បងប្អូនដឹងទេថាកូនៗមិនស្គាល់គាត់ថាជាតារាល្បីទេ តែអ្វីដែលធ្វេីអោយកូនៗស្រលាញ់គាត់ នោះគឺបេះដូងអ្នកដែលជាម្តាយ ព្រហ្មវិហាធម៌ កែវភ្នែកដែលគាត់សំលឹងទៅកូនៗ ពេលកូនៗរៀបរាប់ពីរជីវិតដែលសោកសៅ ត្រូវ មនុស្សតិរិឆ្ឆានរំលោភ ?ជីតាបង្កេីតរំលោភ ?ពូរំលោភ ?ពុកបង្កេីតរំលោភ ហេីយម្តាយដេញចេញពីផ្ទះមិនទទួលស្គាល់ ញាតិជិតខាងមេីលងាយ រសាត់ខ្លួនទាំងវ័យក្មេងខ្ចី មករស់នៅក្នុងមណ្ឌល ពួកគេតែងស្រមៃបានឃេីញកែវភ្នែកអ្នកម៉ែដែលពោពេញទៅដោយក្តីអាណិត ភាពមេត្តា គេចង់អោបម៉ែដេីម្បីកំដៅបេះដូងដែលប្រេះស្រាំ ? តែរាប់ឆ្នាំម្តាយទាំងនោះមិនបានមកទេ មានតែម្តាយធម៌ ប៉ុណ្ណោះ ? ប្អូនស្រីអម្ពរ ទេវី ប្អូនស្រី Imsovann Phalla បានអោបពួកគេក្នុងរង្វង់ដៃដោយភាពមេត្តា កែវភ្នែកប្អូនស្រីពោរពេញទៅដោយករុណាធម៌ ធ្វេីអោយកូនៗមានសេចក្តីសុខ ❤️ អរគុណប្អូនស្រីទាំងពីរ ❤️?។


























ប្រភព៖ រូបMam Somaly