អស់កម្សត់ត្រឹមអ៊ុំស្រីហើយ‌!...អ៊ុំស្រីម្នាក់ ស្ថិតនៅក្នុងស្ថានភាពបាក់ដៃ ខំប្រឹងដើរសុំទានគេ ដើម្បីចិញ្ចឹមជីវិតកូនស្រីដែលកំពុងតែមានជំងឺ ឈាមសសុីឈាមក្រហម ត្រូវបញ្ចូលឈាមរាល់អាទិត្យ អ៊ុំស្រីបានប្រាប់ទៀតថា​ បើកូនស្រីគាត់មិនរស់ គាត់ក៏មិនរស់ដែរ ព្រោះគាត់គ្មានសាច់ញាតិទេ ..(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chorn Ratanak បានបង្ហោះវិដេអូ អំពីសកម្មភាពរបស់អ៊ុំស្រីម្នាក់ ដែលខំប្រឹងដើរសុំទានគេ ទាំងដៃបាក់  ដើម្បីយកលុយទៅចិញ្ចឹមកូនស្រីដែលកំពុងតែមានជំងឺ ឈាមសសុីឈាមក្រហម។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា ៖ អស់កម្សត់ត្រឹមអ៊ុំស្រីហើយ! បាក់ដៃហើយត្រូវដើរសុំទានដើម្បីចិញ្ចឹមកូនស្រីដែលមានជំងឺឈាមសសុីឈាមក្រហមទៀត។ មួយអាទិត្យគាត់ត្រូវផ្ដល់ឈាម ៣ ទៅ ៤ ដង ដើម្បីឲ្យកូនគាត់បន្តជីវិតបាន។ ពីមុនគាត់មានផ្ទះហើយគាត់ក៏លក់ដើម្បីមើលជំងឺរ៉ាំរ៉ៃរបស់គាត់នេះអស់រយៈពេលជាង ១០ ឆ្នាំហើយ។ អ្វីដែលសំខាន់គាត់មានជំងឺវង្វេងពិបាកចាំណាស់ គាត់ចាំបានតែពេទ្យនោះនៅជិតវត្តភ្នំ។ សូមបងប្អូនជួយជីវិតគាត់និងកូនស្រីផង... គាត់បើកូនគាត់ស្លាប់គាត់ក៏មិនរស់ទៀតដែរព្រោះគាត់គ្មានសាច់ញាតិនោះទេ។ 


យ៉ាងណាមិញប្អូនប្រុសមិនបានបញ្ជាក់ពីទីតាំងនិងលេខទំនាក់ របស់អ៊ុំស្រីនោះទេ។



មានវិដេអូ៖


ប្រភព៖ Chorn Ratanak