ទេព បូព្រឹក្ស ប្រាប់ថា នឹងធ្វើបទរ៉ក់ 4-5 បទទៀតដែលចេញក្នុងពេលឆាប់ៗ
តារាចម្រៀងស្រីក្នុងផលិតកម្ម រស្មីហង្សមាស ទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យកញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែមានទឹកដមសម្លេងពិរោះប៉ុណ្ណោះទេថែមទាំងពូកែរាំទៀតផង ។ បើក្រឡេកមើលការតុបតែងខ្លួនវិញតារាចម្រៀងស្រីរូបនេះតែងជ្រើសយកម៉ូដសម្លៀកបំពាក់ថ្មីពេញនិយម ឬកុម្មង់មកពីក្រៅប្រទេសទៀតផង ។

ទន្ទឹមហ្នឹងការគាំទ្រនេះកញ្ញា ទេព បូព្រឹក្ស បានប្រាប់ពីគម្រោងផលិតបទចម្រៀងបែបរ៉ក់បន្ដទៀតក្នុងពេលឆាប់ៗនេះ ។ កញ្ញារៀបរាប់លើបណ្ដាញសង្គមថា៖

«កាលពីខ្ញុំមិនទាន់ស្គាល់ចង្វាក់បែបរ៉កក៏ខ្ញុំ ពោលពាក្យថាបទស្អីស្តាប់មិនបានដូចឆ្កួត បទអីស្រែកស្រែក មិនដឹងជាច្រៀងថាមិច តែដល់ពេលស្គាល់ចង្វាក់នេះទៅទើបដឹងថា សូមសរសើរបងបងដែលច្រៀង ចង្វាក់រ៉កនេះគឺពិតជាពូកែពិតមែន អ្វីដែលសំខាន់ខ្ញុំច្រៀងម្តងហើយ គឺជាប់ចិត្ត ឥលូវខ្ញុំធ្វើបទបែបរ៉ក 4-5បទជិតចេញហើយក្នុងពេលឆាប់ឆាប់នេះ» ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។