គ្រូសៀករូបសង្ហារធ្លាប់បង្ហាញវត្តមានជាគណៈកម្មការក្នុងកម្មវិធី «ពេញចិត្តឬអត់?» របស់ស្ថានីយ៍ទូរទស្សន៍ MYTV លោក ចាន់ បញ្ញា ហៅ Mr.Free ប្រាប់តម្លៃតុហោះវេទមន្ដដែលជាឧបករណ៍សៀកមានតម្លៃថ្លៃស្ទើរមិនគួរអោយជឿ។

លោកបានរៀបរាប់លើបណ្ដាញសង្គមថា៖ «តាមពិតទៅ ខ្ញុំមិនចង់បង្ហាញ ឬ ប្រាប់អ្វីអំពីវាទេ បើទោះជាខ្ញុំមានវាយូរមកហើយក៏ដោយ។
_តែគេថា បើយើងមិនបង្ហាញផង តើអ្នកណាទៅជឿយើង អ្នកណាទៅដឹង ថាយើងមានអី អត់អីនោះ
_តែតាមពិតទៅ ខ្ញុំបានប្រាប់ហើយថារាល់ក្បាច់វេទមន្ត ទូទាំងពិភពលោក ខ្ញុំអាចមាន ឬ ធ្វើបាន សឹងតែ 90% ហើយ សំខាន់គឺតំលៃ និង ពេលវេលាក្នុងការរៀបចំសំដែងតែប៉ុណ្នោះ។
_ហើយនេះគឺជាតុហោះដែលមានតំលៃថ្លៃដូចឡានមួយគ្រឿង។
_ការសំដែងវា គឹមានរយៈពេលត្រឹម តែ 1 ទៅ 2នាទី តែប៉ុណ្នោះ ក្នុងមួយ Show
_ក្នុងមួយ Show 1 ទៅ 2នាទី ខ្ញុំចំនាយខ្ទង់ម៉ឺនដុល្លា
_តើបើសិនជាអ្នក អ្នកនឹងគិតយ៉ាងណា? ក្បាច់ដែលមានតំលៃ ខ្ទង់ម៉ឺនដុល្លាបែបនេះ តើអ្នកសំដែងវេទមន្តម្នាក់ណាដែលហ៊ានចំនាយ នៅកម្ពុជា?

_ហើយនេះ គ្រាន់តែជាផ្នែកតូចមួយរបស់ខ្ញុំតែប៉ុណ្នោះ
_ខ្ញុំនៅមានច្រើនជាងនេះទៀត ដែលជាក្បាច់មានតំលៃបែបនេះ
_តាមពិតទៅ បើសរុបក្បាច់ធំៗរបស់ខ្ញុំទាំងអស់ ខ្ញុំបានទិញវាទុក តាំងពី 8 ទៅ 5ឆ្នាំមុនម្លេះ
_តែពុំមាននរណាម្នាក់ដែលជាជនជាតិខ្មែរយើង ហ៊ានចំនាយសំរាប់ការសំដែងនោះឡើយ ដោយតំលៃត្រឹមតែ 1ពាន់$ អីតែប៉ុណ្នោះ ក្នុងមួយ Show ពី 4 ទៅ 7នាទី
_តែបើទោះជាពុំមានអ្នកហ៊ានចំនាយ ខ្ញុំក៏នៅតែចង់បង្ហាញវា ដើម្បីអោយគ្រប់គ្នាដឹងថា មិនមែនមានតែស្រុកគេទេ តែនៅកម្ពុជាយើង គឺមានខ្ញុំម្នាក់ដែរ

_ពេលនោះខ្ញុំសំរេចចិត្តថានឹងយកដាក់សំដែងក្នុង កម្មវីធី វីថីសៀក របស់ MYTV តាំងពី 4-5ឆ្នាំមុនម្លេះ។
_តែគួរអោយស្តាយ ដល់ពេលដែលត្រូវបង្ហាញ បែរជា កម្មវិធីត្រូវបានបិទ។
------------
_យ៉ាងណាក្តី មកដល់ពេលនេះ នៅតែមានអ្នក ទាក់ទង Event មួយចំនួនធំ ដែលជាជនជាតិខ្មែរយើងដូចគ្នា គាត់នៅតែមិនយល់ពីការ សំដែងរបស់ខ្ញុំឡើយ
_គាត់ហាមាត់ឡើង សំដែង 1 ទៅ 2 ម៉ោង អោយ 2 ទៅ 3រយ$
_2ទៅ3រយ ដុល្លា ខ្ញុំអាចសំដែងបាន តែវាមិនមែនជាខ្ញុំទេ
_ហើយវារឹតតែមិនយុត្តិធម៏ទេ សំរាប់ ជនជាតិបរទេសដែលទាក់ទងអោយខ្ញុំទៅសំដែង ពី4 ទៅ 7នាទី ក្នុងតំលៃរាប់ពាន់ដុល្លានោះ
_តែគាត់អាចយកកូនសិស្សខ្ញុំបាន តំលៃប៉ុន្មានក៏មានដែល ហើយទឹកដៃពួកគេក៏មិនអន់ដែល

------------
_ត្រលប់មកវិញ បើទោះជាយ៉ាងណាក៏ដោយ បើទោះជាខ្ញុំធ្លាប់ខាតច្រើនទៅលើមុខរបរមួយនេះ បើទោះជាគ្រប់គ្នាមិនបានចាប់អារម្មណ៏ មិនបានអោយតំលៃខ្ពស់ មិនបានយល់ ក៏មិនអីដែល
_តែខ្ញុំគ្រាន់តែចង់ប្រាប់ថា មុននឹងលើកតំកើនគេ គួរណាតែមើលខ្មែរគ្នាឯងផង
_ខ្ញុំនឹងថត រូបភាព និងវីដេអូ ក្បាច់វេទមន្តជាច្រើនទៀត របស់ខ្ញុំអោយអ្នកទាំងអស់គ្នាបានឃើញ មិនមែនត្រឹមតែតុហោះមួយនេះទេ។
------------

_ហើយអ្នកទាំងអស់គ្នាដែលតែងតែសួររកខ្ញុំនៅលើកញ្ចក់ទូរទស្សន៍ សូមកុំបារម្មណ៏ យើងនឹងជួបគ្នាឆាប់ៗ ខាងមុខនេះ។
_ជាមួយអ្វីដែលខ្ញុំមាន ហើយមិនដែលបង្ហាញ ឬ ប្រាប់អ្នកទាំងអស់គ្នា។
------------
_ពីខ្ញុំ ចាន់បញ្ញា ហៅក្រៅ Mr Free» ៕



