មហាជនពេញចិត្តសម្ដីមួយឃ្លារបស់ឧកញ៉ា ទៀ វិចិត្រ រហូតមានការស៊ែររាប់ពាន់ដង !
ឧកញ៉ា ទៀ វិចិត្រ ជាបុគ្គលមួយរូបទទួលបានការស្រលាញ់ចូលចិត្តពីបងប្អូនប្រជាពលរដ្ឋខ្មែរលើសកម្មភាពមនុស្សធម៌ ។ ជារឿយៗតែងឃើញលោកឧកញ៉ាបង្ហោះវីដេអូជួយអ្នកក្រីក្រ ពិសេសចាស់ជរាគ្មានទីពឹង ។

ទន្ទឹងហ្នឹងនេះដែរ លោកឧកញ៉ាក៏បានចែករំលែកនូវទ្រឹស្ដីតាមបណ្ដាញសង្គមធ្វើអោយមហាជនពេញយ៉ាងខ្លាំង។ ក្នុងនោះដែរឃ្លាមួយដែលឧកញ៉ាបង្ហោះទទួលបានការគាំទ្ររហូតមានអ្នកចុចស៊ែររាប់ពាន់ដង ។

លោកឧកញ៉ាសរសេរថា៖ «បើគេមិនចូលចិត្តយើងដោយសារបានលឺពីអ្នកដទៃ កុំទៅខឹងគេអី ព្រោះមនុស្សប្រភេទនេះ ជាមនុស្សត្រចៀកស្រាល អត់ចេះគិត.» ។ សារមួយនេះធ្វើអោយមហាជនក្នុងបណ្ដាញសង្គមពេញយ៉ាងខ្លាំង !

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។