ចិត្តល្អមែន...បុរសម្នាក់ប្រមូលទិញសត្វជាប់អន្ទាក់ដើម្បីព្រលែងឲ្យមានសេរីភាពវិញ !
ណារ៉ា
-

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅម្សិលមិញនេះមានការស៊ែរនូវវីដេអូបុរសចិត្តល្អម្នាក់ដែលទិញសត្វជាប់អន្ទាក់ដើម្បីព្រលែងអោយសត្វទាំងនោះរស់រានមានជីវិត និងមានសេរីភាពឡើងវិញ ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ មៀម មៀម ដែលជាម្ចាស់វីដេអូបានរៀបរាប់ថា៖ «មិនមានពាក្យអីនិយាយច្រើនទេ គ្រាន់តែចង់និយាយថាអាណិតសត្វទាំងអស់នេះ ។ អ្វីដែលខ្ញុំអាចជួយពួកគេបានមានតែបង់ប្រាក់លោះពួកគាត់ ហើយលែងពួកគាត់អោយមានសេរីភាពតែប៉ុណ្ណោះ...សូមពួកឯងទៅអោយបានសុខសប្បាយហើយកុំហើរមកកាន់ទីនេះទៀត ក្រែងលោជាប់អន្ទាក់របស់គេម្តងទៀត ពូជួយលែងបានហើយ» ៕