ទីបំផុត!...ម្ចាស់ឈ្មោះ ដែលត្រូវបានគេយកមកលេងសើច និងយកមក Troll បានប្រាប់ថា "គួរយកចិត្តគេដាក់ក្នុងចិត្តយើង ប្រសិនបើជាយើង សួរថាយើងអន់ចិត្តទេ ដែរសុខៗគេយកឈ្មោះដ៏មានតម្លៃដែលយើងស្រលាញ់ខ្លាំង យកទៅលេងសើចនោះ"
-

កាលពីពេលថ្មីនេះ មានការជជែកវែកញ៉ែកពីរឿងឈ្មោះរបស់កូនក្រមុំម្នាក់ ដែលមានការចែករំលែកតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីខាងកូនកំលោះកូនក្រមុំ បានរៀបចំពិធីភ្ជាប់ពាក្យ ដើម្បីជាការភ្ជាក់សាច់ ភ្ជាប់ឈាមគ្នា។ អ្វីដែលគួរធ្វើឲ្យមហាជនយករឿងនេះមកធ្វើការវែកញែកនោះ​ ដោយសារតែឈ្មោះកូនក្រមុំ ដែលមានឈ្មោះថា " ព្រហ្ម សុវណ្ណមតេយ្យរស្មីសុរិយា" ជាឈ្មោះដែលវែង និងមានអត្តន័យ តែបែរជាត្រូវអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយកមកលេងសើច មិនមានអ្នកខ្លះថា ឈ្មោះវែងដូចទូកង និងមានអ្នកបញ្ចេញមតិជាច្រើនទៀត។ រឿងឈ្មោះនេះផងដែរ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Raksmey Sorya " បានធ្វើឆ្លើយតបទៅអ្នកដែល យកឈ្មោះកញ្ញាមកលេងសើចថា៖


"ក្នុងនាមនាងខ្ញុំជាម្ចាស់ឈ្មោះ ឈ្មោះដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរលោកប៉ា អ្នកម៉ាក់ លោកបានដាក់ឈ្មោះនេះអោយនាងខ្ញុំផ្ទាល់វាជាសិទ្ធបុគ្គល...នាងខ្ញុំសូមស្មើសុំក្នុងការលុបរូបនាងខ្ញុំជាបន្ទាន់ក្នុងបណ្ដា Page ទាំងអស់នាងខ្ញុំក៏សូមអរគុណណាស់សំរាប់ការជូនពរ ក៏ប៉ុន្តែក្នុងការផុសនេះក៏មានមនុស្សមួយចំនួនតូចអគតិ ស៊ែរថា ខំមិនបែបចំអក លេងសើច បែបមិនយល់ន័យ នាងខ្ញុំមិនមែនជាតារា រឺជាមនុស្សសាធារណះដែរយកមកTrollដោយគ្មានការអនុញ្ញាត្តិទេ វាធ្វើអោយប៉ះពាល់ខ្លាំងណាស់ដល់ ឈ្មោះ នឹងកិត្តិយសនាងខ្ញុំ...ហើយនាងខ្ញុំសូម សំណូមពរដល់អូនអូន បងបងមួយចំនួនបែបមិនយល់ន័យ សុខៗក៏មកឈឺឆ្អាល ខឹង ក្ដៅក្រហាយនឹងឈ្មោះនាងខ្ញុំ រូបខ្ញុំ ឈ្មោះខ្ញុំ មិនបានប៉ះពាល់ដល់អ្នកណាទេ...គួរយកចិត្តគេដាក់ក្នុងចិត្តយើង ប្រសិនបើជាយើង សួរថាយើងអន់ចិត្តទេ ដែរសុខៗគេយកឈ្មោះដ៏មានតម្លៃដែលយើងស្រលាញ់ខ្លាំង យកទៅលេងសើច ទាំងយើងមិនបានធ្វើអ្វីគេទាល់តែសោះ ពិតជាអសីលធម៏ខ្លាំងណាស់???"

Help Share Thank You?


ប្រភព៖ Raksmey Sorya