បើកភ្នែកឡើង បានម៉ូយមួយទាំងព្រឹក!!! រថយន្ត RAV4 បើកបរ ដោយជនជាតិចិនម្នាក់ រេចង្កូត ទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអី បណ្តាលឲ្យក្រឡាប់ផ្ងារជើង
-

ព្រះសីហនុៈ កាលពីវេលាម៉ោង៧ៈ១៥នាទីព្រឹក ថ្ងៃទី៣ ខែ វិចិ្ឆកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយបុរសជនជាតិចិនម្នាក់ មានឈ្មោះ LIU .RENJUN ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរវិស្វករ មានទីលំនៅ ភូមិត្រពាំងថ្លឹង ឃុំចោមចៅ ខណ្ឌពោធិសែជ័យ រាធានីភ្នំពេញ។ បើកបររថយន្តម៉ាក រ៉េវហ័រ RAV4 ពាក់ស្លាកលេខ 2AK1543 ពណ៌ទឹកប្រាក់ ក្នុងទិដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ។

លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ហើយបានបួងចង្កូតឡើងវិញ ក៏ទៅប៉ះនឹងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ២៥កៅអី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E 2257 ពណ៌ត្រួយចេកចាស់ បើកបរដោយឈ្មោះ ប៊ូ មុយឡេង ភេទប្រុស អាយុ២៦ឆ្នាំមុខ មានទីលំនៅ ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដែលមានទិសដៅបញ្ច្រាសគ្នា  បណ្ដាលឲ្យរថយន្តក្រឡាប់ នឹងការខូចខាតយ៉ាងដំណំ។

ករណីខាងលើនេះមិនបណ្តាលឲ្យ ភាគីណារងរបួសឡើយ ហើយសមត្ថកិច្ច បានចុះជួយអន្តរាគមន៍ និងឲ្យភាគីទាំងសងខាងដោះសា្រយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕