លោកមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ធ បានធ្វើការបង្ហោះសារចំអកដល់មន្ដ្រីដែលមិនប្រឹងធ្វើការចំៗ ដោយលើកឡើងថាអ្នកទាំងនោះជាមន្ត្រីដែលពូកែអែបអប ដោយមិនប្រឹងប្រែងធ្វើការ ទៅបម្រើការងារពេលព្រឹក បាត់ល្ងាច។
ចំពោះខ្លឹមសារទាំងស្រុងមានដូចខាងក្រោមនេះ ៖
«ព្រឹកមិញនេះ មុនចេញធ្វើការឃើញមន្ត្រីម្នាក់បង្ហោះថា «មន្ត្រីធ្វើការចាញ់មន្ត្រីអែបអប» ហើយឃើញអ្នកគាំទ្រជិតកន្លះពាន់នាក់ ។ ដល់បើករកមើលតួអង្គឃើញថាមន្ត្រីបង្ហោះនេះ មួយខែមកធ្វើការតិចជាងមួយខែ មានអាទិត្យប៉ុន្មានថ្ងៃផង តែគាត់ច្រណែនគេមកធ្វើការ ច្រើនជាងគាត់ ហើយគាត់ហៅអ្នកមកធ្វើការងារទាំងនោះជាពួកអែបអប មិនដូចគាត់មិនចេះអែបអបអាណាទាំងអស់ ចាំតែបើកប្រាក់ខែអញ មិនថោកទាបដូចពួកអាប្រឹងធ្វើការទេ ។ គិតទៅសម័យហ្វេសប៊ុក ឲ្យតែនិយាយពិរោះគឺត្រូវទាំងអស់ ។ អាណិតជាងគេ គឺក្រុមមិនសូវមានមុខកន្លែងធ្វើការប្រឹងចុចគាំទ្រ ឯអ្នករវល់ការងារអត់មានពេលបើកសំដែងមតិ» ។

ចំពោះសាររបស់លោកខាងលើនេះពិតជាមានអត្ថន័យខ្លាំងណាស់ ហើយថែមទាំងបានដាស់តឿនដល់បុគ្គលិកការងារគ្រប់រូបដែលបម្រើការងារនៅតាមបណ្ដាលស្ថាប័ននានា អោយខិតខំប្រឹងប្រែងធ្វើការ ពុំអាល័យតែអែបអប និងរវល់តែទ្រចាវាយនាយ ដោយមិនប្រឹងធ្វើការងារ៕





