អស្ចារ្យណាស់​! កុមារា​ ស៊ាប​ ឈៀង​ហេង​ ដែលមានមានរហស្សនាម បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ សម្តែង​ជាតួ​ធនញ្ជ័យ​ រួមនឹងការបកស្រាយ​នូវ​សុភាសិត​ខ្មែរ​ ​​ជា​លទ្ធផល​ទទួលបាន…(មាន​វីដេអូ​)
-

កម្មវិធី​ប្រលង​សមត្ថភាព​លំដាប់ថ្នាក់ពិភពលោក​ Cambodia’s Got Talent ​រដូវកាលទី​២​បានឈានមកដល់វគ្គ​ផ្ដាច់ព្រ័ត្រហើយ​ ​ហើយបេក្ខជនម្នាក់ៗបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីដណ្តើមយកជ័យជំនះផងដែរ។


ដោយឡែក  កុមារា​ ស៊ាប​ ឈៀង​ហេង​ ដែលត្រូវបានមហាជនជាច្រើនបានដាក់រហស្សនាម​ថា​ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ និងថែមទាំងទទួលបានបូតុងមាស កាលពីវគ្គមុន។ 


ចំណែកនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ ប្អូនប្រុស  ស៊ាប​ ឈៀង​ហេង​ បានសម្តែងជាតួធនញ្ជ័យ​ ព្រមជាមួយនឹងសុភាសិតខ្មែរថែមទៀតផង។ យ៉ាងណាមិញ ទស្សនិកជន​ជាច្រើន​ និង​គណកម្មការ​ បានសម្តែងភាព​ស្ញប់ស្ញែង​ ពីទេពកោសល្យ ដ៏អស្ចារ្យរបស់ប្អូនប្រុស។ តែអ្វីដែលគួរឲ្យសោកស្តាយយ៉ាងខ្លាំងនោះ ប្អូនប្រុសគឺមិនបានឆ្លងដល់វគ្គ៦ក្រុមចុងក្រោយទេ តែជាលទ្ធផល​ប្អូន​ប្រុស​ក៏​បានទទួល​ប័ណ្ណ​សរសើរ​ពីកម្មវិធី​ Cambodia’s Got Talent ។ 


មានវិដេអូៈ