លោក សយ សុភាព រងការរិះគន់យ៉ាងចាស់ដៃពីសំណាកអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីលោកបានអធិប្បាយឲ្យប្រជាពលរដ្ឋខ្មែរ ទៅកំសាន្តនៅខេត្តព្រះសីហនុ ទោះតម្លៃ.....
-

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល រងការរិះគន់យ៉ាងចាស់ដៃពីសំណាកអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីលោកបានអធិប្បាយឲ្យប្រជាពលរដ្ឋខ្មែរ ទៅកំសាន្តនៅខេត្តព្រះសីហនុ ទោះតម្លៃផ្ទះសំណាក់១ យប់តម្លៃ១០០ដុល្លារ ក៏ដោយនោះ។

អគ្គនាយកសារព័ត៌មានដើមអម្ពិលលោក សយ សុភាព បន្ទាប់ពីចេញមុខ ក្នុងវីដេអូចុងក្រោយលើកញ្ចក់ទូរទស្សន៍ ប៊ីធីវី និយាយអំពីការវិនិយោគរបស់ចិន នៅលើទឹកដីខេត្តព្រះសីហនុ និងឲ្យប្រជាជនខ្មែរយើងទៅលេងនៅក្នុងខេត្តព្រះសីហនុឡើងវិញ។ ដោយក្នុង​​​ វីដេអូខ្លីបខ្លីនោះលោក សយ សុភាព បានស្នើឲ្យប្រជាជនខ្មែរយើងទៅលេងខេត្តព្រះសីហនុវិញទៅ ហើយលោកបានប្រៀបធៀបបន្ទប់ នៅក្នុងខេត្តទេសចរណ៍មួយនេះថា បន្ទប់តម្លៃ១០០ដុល្លារ ក៏នៅថោកជាងប្រទេសសិង្ហបុរីដែរ … ។

ត្រង់ចំណុចនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សំពង់លោក សយ សុភាព យ៉ាងដំណំនិងបានស៊ែរវីដេអូខ្លីប ដែលលោកបាន និយាយពេញបណ្តាញសង្គមយក្សមួយនេះ។ នៅក្នុងនោះដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ប្រតិកម្មទៅនិងសម្តីរបស់លោកអគ្គនាយកដើមអម្ពិល ដោយមាន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះមញ្ចេញមតិថា កំពុងសោមពីមុន មឹកមួយចម្កាក់១០០០រៀល ឥឡូវឡើង២៥០០រៀល។ ផ្ទះសំណាក់សណ្ឋាគារវិញមិនបាច់និយាយទេ តម្លៃកប់ក្តោង” ។

លោក សយ សុភាព ក្រោយពីបានឃើញមតិរិះគន់លើរូបលោកហើយ លោកបានថ្លែងថា ខ្ញុំសូមស្វាគមន៍ និងរីករាយរាល់ការរិះគន់លើការអធិប្បាយទាំងអស់ របស់ខ្ញុំទាក់ទងទៅនឹង ខេត្តព្រះសីហនុ និងសប្បាយចិត្តនៅពេលដែលបងប្អូនបានមើលដូច្នេះតទៅមុខបងប្អូនអាចនឹងពិចារណា ៕