បាយៗកូនៗ ចប់ហើយ មានគ្រប់ជាន់ថ្នាក់តែម្ដងហើយ!!! កក្រើកពេញខណ្ឌច្បារអំពៅ មេតុងទីនម្នាក់ រត់ចោលកូនៗ បោកលុយសរុបជាង៣លានដុល្លារ...
ភ្នំពេញៈ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កក្រើកនៅខណ្ឌច្បារអំពៅ និងពាសពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកតែម្តង។ ខណៈដែលស្ត្រីម្នាក់ជាមេតុងតីន បោកប្រាស់លុយកូនតុងតីន មានទាំងរាស្ត្រតូចតាច ជាអាជីវករ ជាមន្ត្រី នាំគ្នាស្រែកទ្រហ៊ោយំ អំពាវនាវរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ហើយជាពិសេសថែមទៀតនោះ ជនដែលត្រូវចាញ់បោកមេតុងតីនម្នាក់នេះដែរនោះ ត្រូវគេដឹងថា មានរួមបញ្ចូលទាំងអតីតចៅហ្វាយក្រុង និងលោកឧកញ៉ាផងដែរ ។

ប្រភពរាយការណ៍ថា មេតុងតីនជើងឆើតរូបនេះ បានប្រមូលលុយជាង៣លានដុល្លារ ហើយនាំកូនៗរបស់ខ្លួនរត់បាត់ចេញពីផ្ទះ៣ទៅ៤ថ្ងៃមកហើយ ហើយទើបតែភ្ញាក់ផ្អើល បែកខ្ចាយដំណឹងនេះដល់កូនៗតុងតីន។ អាជ្ញាធរខណ្ឌច្បារអំពៅ ពេលនេះបាននិងកំពុងពិនិត្យ និងស៊ើបសួរពាក់ព័ន្ធករណីនេះ ហើយអាចឈានដល់ឃាត់ខ្លួនជនសង្ស័យឆបោកជាមេតុងតីន នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។