ពលរដ្ឋម្នាក់ តំណាងឲ្យសហគមន៍រងគ្រោះដីធ្លី SOS ថ្មគោល ត្រូវបានអជ្ញាធរខ័ណ្ឌដូនពេញ ចាប់អួសដាក់លើឡាន ខណៈរូបគាត់ និងអ្នករងគ្រោះបញ្ហាដីធ្លី មកពីសហគមន៍ផ្សេងទៀត នាំគ្នាយកញត្តិទៅផ្ទះសម្ដេចតេជោ ហ៊ុន សែន....(មានវីដេអូ)
ពត៌មានទាន់ហេតុការណ៍ៈ ពលរដ្ឋម្នាក់ តំណាងឲ្យសហគមន៍រងគ្រោះដីធ្លីសហគមន៍ SOS ថ្មគោល ត្រូវបានអជ្ញាធរខ័ណ្ឌដូនពេញ ចាប់ខ្លួននៅព្រឹកនេះ ខណៈរូបគាត់ និងអ្នករងគ្រោះបញ្ហាដីធ្លី មកពីសហគមន៍ផ្សេងទៀត នាំគ្នាយកញត្តិទៅផ្ទះសម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្ដេចជួយរកដំណោះស្រាយជូនពួកគាត់ ដែលជាអ្នករងគ្រោះ។ អាស្រ័យហេតុនេះ សូមអ្នកកាសែតជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលជួយឃ្លាំមើលផង។ បញ្ជាក់ៈ ខណៈពេលនេះគាត់កំពុងត្រូវបានឃាត់ខ្លួននៅខ័ណ្ឌដូនពេញ ក្បែរផ្សារកណ្ដាល។ ០៥/១១/២០១៨.


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។