នគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅ២នាក់ ក្រោយពីដេញវាយតប់គ្នា នៅលើផ្លូវសាធារណៈ បណ្ដាលឲ្យមានរបួស បែកមាត់ហូរឈាម
-

ភ្នំពេញៈ កាលវេលាម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យ បឹងកេងកង តាមបណ្ដោយផ្លូវ ៣៩២ ស្ថិតនៅភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសជនជាតិស្បែកខ្មៅ២នាក់  ត្រូវនគរបាលខណ្ឌចំការមន ចេញអន្តរាគមន៍ឃាត់ខ្លួន ក្រោយពីអ្នកទាំងពីដេញវាយតប់គ្នា នៅលើផ្លូវសាធារណៈ បណ្ដាលឲ្យមានរបួស បែកមាត់ហូរឈាម។

នគរបាលផ្នែកអន្តរាគមន៍ខណ្ឌបានឲ្យដឹងថា មុនកើតហេតុកម្លាំងបានជិះល្បាតក្នុងមូលដ្ឋាន ហើយក៏មានអ្នកដំណើរជិះម៉ូតូ បានប្រាប់សមត្ថកិច្ចថា មានជនជនស្បែកខ្មៅវាយតប់គ្នា តាមដងផ្លូវហើយក៏ប្រញាប់ បើកម៉ូតូចុះទៅកន្លែងកើតហេតុ រួចក៏ឃើញមានជនបរទេស ប្រហែល៥នាក់ សុទ្ធតែជនជាតិស្បែកខ្មៅ បានរត់អស់នៅសល់តែ២នាក់ ក៏ឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ខណ្ឌចំការមន ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ដោយមានសមត្ថកិច្ចយើងចេះភាសាអង់គ្លេស សួរនាំមួយជំហានដំបូង ដោយមូលហេតុអ្វីបានជាវាយតប់គ្នា ហើយបុរសជនជាតិស្បែកខ្មៅបានឆ្លើយថា ដោយរឿងខ្ចីលុយមិន សងរួចក៏សួរនាំបុរសម្នាក់ទៀត ក្នុងចំណោម៣នាក់ស្បែកខ្មៅ ហើយក៏ស្រាប់តែ៣នាក់ មកវាយលើផ្ទៃមុខបណ្ដាល ឲ្យបែកមាត់ហូរឈាមតែម្ដង។ ពេលនគរបាលមកដល់ក្រុមដែលវាយគាត់រត់បាត់អស់ ។ តែយ៉ាងណាក្រោយសួរ នាំសមត្ថកិច្ចមិនឃើញមានលិខិតឆ្លងដែន ជាប់ខ្លួនក៏ទំនាក់ទំនងទៅនគរបាល សន្តិសុខ ផ្ទៃក្នុងខណ្ឌ ដើម្បីបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕