មានរឿងអី!...លោក យ៉ែម សំអូន តែងតែប្រើពាក្យថា "ទ្រាំគឺជាពាក្យដែលលោកតែងតែប្រើសំរាប់លួងខ្លួនឯង"
-

កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងនិចំរៀង លោក យ៉ែម សំអូន ដែលបានសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន។ មួយរយៈពេលមកនេះ រូបលោកហាក់មានភាពមហាញឹមយ៉ាងខ្លាំងមិនថា នៅក្នុងជីវកម្ម ឬខ្សែភាពយន្ត។


នៅប៉ុន្មានម៉ោងមុននេះ លោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍ តឹងតែង និងធុញទ្រាន់ ដោយរូបលោក បានបង្ហោះសារយ៉ាងវែងថា ៖​


"ទ្រាំ គឺជាពាក្យដែលខ្ញុំតែងតែប្រើសំរាប់លួងខ្លួនឯងដោយសំងាត់ជានិច្ច

ធ្វើជាមនុស្ស កុំដើម្បីតែប្រយោជន៍ដែលមិនចេះស្កប់ស្កល់ ហើយមិនដែលស្គាល់ពន្លឺជីវិតនៃភាពជោគជយ័សូម្បីតែម្ដង របស់ខ្លួនឯង យកទៅបំផ្លាញអ្នកដទៃទៀតអី វាបាបណាស់ ជោគជយ័មិនគ្រាន់តែអ្នកគិតទៅតាមអារម្មណ៍ហើយមានបានឡើយ គឺគេខំប្រឹងណាស់ ប្រឹងដោយសេចក្ដីអំណត់ សំរាប់ខ្ញុំគឺមិនដែលដាច់ខាតដែលយកភាពទន់ជ្រាយ ទាញចំណាប់អារម្មណ៍ ពីអ្នកណាឡើយ ព្រោះភាពទន់ជ្រាយវាជាកាបង្រៀនខ្លួនឯងឲ្យកាន់តែខូច ហើយប្រៀបដូចកាន់កំបិតមកចាក់ខ្លួនចឹងដែរ

ខ្ញុំមានខួក្បាលគិតត្រឹមជាមនុស្ស មិនមែនជាទេវតា ដែលអាចដឹងលឺបានគ្រប់រឿងដោយមិនមានគេប្រាប់ដោយ

សំរាប់ខ្ញុំ គឺខ្ញុំបានធ្វើល្អបំផុតហើយ ដាច់ខាតខ្ញុំមិនបង្រៀនឲ្យមនុស្សដែលពាក់ព័ន្ធនិងជីវិតរបស់ខ្ញុំមានបាបឡើយ

តម្លៃដើមលាក់មុខរបស់ខ្ញុំ (ស្ងៀមជាជាងស្រដី)"។


ប្រភព៖ រូប  យ៉ែម សំអូន