និស្សិតស្រីម្នាក់ តូចចិត្តនឹងមិត្តប្រុសមិនទិញកាបូបឲ្យ គំរាមធ្វើអត្តឃាត លោតពីលើអគារ សម្លាប់ខ្លួន
-

ថៃ៖ និស្សិតស្រីម្នាក់ ខឹងមិត្តប្រុសមិនទិញកាបូបថ្លៃឲ្យ បម្រុងលោតពីលើអគារកម្ពស់ ៨ជាន់​ និង​នៅ​បន្ទប់​លេខ ៨១៥ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 


និស្សិតស្រីរូបនោះត្រូវបានគេស្គាល់ថា ជានិស្សិតឆ្នាំទី៤ ដែលកំពុងតែនិយាយទូរស័ព្ទ​នៅ​ខាង​មុខ​អគារ ជាមួយពាក្យសម្តីខ្លាំងៗ ឯ​នៅ​ផ្នែក​ខាង​ក្រោម​ជា​កន្លែង​​សម្រាប់​ចត​រថយន្ត។


ក្រោយពីនិយាយទូរស័ព្ទ​អស់​មួយ​សន្ទុះ​ក្រោយ​មក គេសង្កេតឃើញនិស្សិតស្រី វ័យ២៤ឆ្នាំខាងលើ បម្រុង​នឹង​លោត​ពី​លើ​អាគារ​ចុះ​មក​ក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងអ្នកនៅក្បែរនេះ​ទើបអាចជួយនាងឲ្យរួចផុតពីគ្រោះថ្នាក់ ហើយក៏បាននាំនាងមន្ទីរពេទ្យដែលនៅជិតនោះបំផុត។


ចំណែកខាងមិត្តប្រុសរបស់និស្សិតស្រីនោះ មានឈ្មោះថា អានុន ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួននិង​មិត្ត​ស្រី​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​គ្នា នៅផ្ទះកើតហេតុ ហើយក៏បានទាស់ពាក្យសម្តីគ្នាតិចតួច ព្រោះខ្លួនមិនចង់ឲ្យមិត្តស្រីទិញកាបូប​មួយ​តម្លៃ ១៥ ០០០​បាត ឬ​ប្រមាណ ៤៦០​ដុល្លារ រហូតដល់និយាយពាក្យថាចែកផ្លូវគ្នាតែម្តង។


ក្រោយ​ពី​បាន​ដឹង​រឿង​បែប​នេះ​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ការ​ហួស​ចិត្ត​ចំ​ពោះ​នាង​យ៉ាង​ខ្លាំង​ហើយ​បាន​និយាយ​ថា ​ត្រឹម​តែ​កាបូប​មួយ​ធ្វើ​ឲ្យ​​នាង​គិត​ខ្លី​បែប​នេះ​ ពិត​ជា​​យក​ជីវិត​មក​លេង​​សើច​ពេក​ហើយ​៕