លោកតាភិរម្យ ប្រាជ្ញ ឈួន សំនៀងពិរោះរណ្តំ ផ្នែកចាបីុដងវែង ត្រូវបានបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត ព្រឹកនេះ....!!!
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកតាភិរម្យ ប្រាជ្ញ ឈួន សំនៀងពិរោះរណ្តំ ផ្នែកចាបីុដងវែង ត្រូវបានបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត ហើយនា នេះបើតាមការឱ្យដឹងពីការបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់ចៅស្រីលោកតា ឈ្មោះ Channy love Property។ នៅក្នុងការបង្ហោះនោះផងដែរ ក៏មានការជូនពរដល់លោកតាឱ្យឆាប់ជាសះស្បើយ ពីអ្នកលេង Facebook ជាច្រើន។ បញ្ជាក់ៈ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន គិត​មក​ដល់​បច្ចុប្បន្ន​ មាន​វ័យ​៨២ឆ្នាំ​។ លោក​មាន​កូន​៥នាក់ ប្រុស​ទាំង​អស់។ ស្ដេច​ចាប៉ី​រូប​នេះ​​ មាន​​ជំងឺ​ច្រើន​មុខ ហើយ​ជំងឺ​​​ធ្វើ​ទុក្ខ​ខ្លាំង​ជាង​គេ​គឺ លើស​ឈាម ៕