Wow...ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី នាំស្វាយកែវរមៀតខ្មែរឡើងយន្ដហោះទៅលក់នៅប្រទេសបាំរាំង
ណារ៉ា
-

កាលពីថ្ងៃអង្គារទី០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ យោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង​ ឫទ្ធី គ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ ស្រុកត្រាំកក់ ខេត្ដតាកែវ និងបាន​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០៣ ដែរជារដូវកាលថ្មី ក្នុងឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ៦ប៉ាឡែត ៤២០កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៤០០គីឡូក្រាម។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ដថា  ប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ ហើយមានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727 ។