ចុម!...បងប្រុសម្នាក់ឆាតអញ្ជើញ កញ្ញា រតនៈ ពិសី ញាំុបាយមួយពេល ១៥០០ដុល្លារ អូនទៅអត់?
-

ភ្នំពេញ៖ តារាសំដែងសម្ញែងដើមទ្រូង ដែលធ្លាប់ត្រូវបានក្រសួងវប្បធម៌ ហាមប្រាមពីរឿងស្លៀកស៊ិចស៊ី កញ្ញា រតនៈ ពិសី បានបង្ហោះសារអមជាមួយនឹងរូបភាព ដោយមានបុរសម្នាក់ ឆាតមកហ្វេសប៊ុកចង់បបួលកញ្ញាទីញាំុអាហារមួយគ្នា។


បុរសម្នាក់នោះបានឆាតមកតាមហ្វេសប៊ុកមកនាងថា "សួស្តីប្អូនស្រី" កញ្ញាក៏បានឆ្លើយថា "ចាស សួស្តី" បុរសម្នាក់នោះ បានតបទៀតថា "អូននៅឯណាលូវ បងចង់សួរអូនមួយបានអត់ កុំប្រកាន់ ឬខឹងនឺងបងណាអូន ” ពេលនោះនាងឆាតទៅវិញថា៖ “ ចាស ! រឿងអីដែរបង? ” បុរសនោះ ក៍ឆាតទៀតថា៖“ បងប្រុសបង ចង់ជួបអូនឯងញ៉ាំអី ជាមួយគាត់មួយពេល ១៥០០$ អី អូនទៅអត់? ”។


បើយើងតាមគណនីហ្វេសប៊ុករបស់កញ្ញា  រតនៈ ពិសី បានបង្ហោះសារថា "យី !! អី មេះៗ គ្រាន់ញ៉ាំបាយ ១៥០០ដុល្លារ ចុះទំរាំ ញ៉ាំ គុយទាវ ទៀត ប៉ុន្មានទៅ បង ចង់ដឹងណាស់ ??? #ហួសចិត្ដ"




ប្រភព៖ រតនៈ ពិសី