ប្តីចោលម្សៀត! បង្ខំប្រពន្ធអោយលក់ខ្លួន និងលក់គ្រឿងញៀន ដើម្បីតែល្បែង...
-

ស្ដី្រជនជាតិម៉ាឡេស៊ីម្នាក់បានធ្វើការរៀបរាប់ពីទុក្ខសោករបស់ខ្លួនលើបណ្ដាញសង្គម ដោយសារតែប្ដីចោលម្សៀតវៃធ្វើបាបជារាងរាល់ថ្ងៃ និងបានបង្ខិតបង្ខំនាងអោយលក់ខ្លួន និងលក់គ្រឿងញៀនដើម្បីយកប្រាក់មកសងបំណុលគេ ដែលប្ដីរូបនេះបានជំពាក់មិត្តភក្កជុំទិស។ 

រឿងរ៉ាវមានដូចតទៅដោយសារតែប្ដីរបស់នាងជាមនុស្សដែលវក់និងល្បែង ហេតុដូច្នេះហើយក៏បានលង់ខ្លួន និងបំណុល មិនត្រឹមតែមានបំណុលដោយសាតែល្បែងនោះទេ ថែមទាំងបានប្រព្រឹត្តអំពើរឆបោកដោយយករូបកូនដែលបានចូលមន្ទីរពេទ្យកាលពីមុន យកទៅបង្ហោះលើបណ្ដាញសង្គមដើម្បីឆបោកយកលុយពីមិត្តភក្ក ក្រោមលេសថាយកលុយទៅព្យាបាលកូនឈឺ។ 

ស្ដ្រីរង់គ្រោះបានព្យាយាមលែងលះជាមួយប្ដីកំហួចនេះជាច្រើនលើកច្រើនសារតែមិនបានសម្រេច ព្រោះតែការអង្វរសុំពីសំណាក់ខាងប្ដី។ ប៉ុន្តែឥឡូវនាងបានប្ដេជ្ញាថានិងធ្វើការលែងលះអោយខាងតែបាន ទាំងនេះក៏ដោយសាតែអំពើរដ៏ឃោឃៅរបស់ប្ដីដែលបានបង្ខិតបង្ខំអោយស្ដី្រដែលជាប្រពន្ធប្រកបរបរផ្លូវភេទ និងលក់គ្រឿងញៀនដើម្បីតែដោះបំណុលរបស់ខ្លួនដែលបានជំពាក់គេជាច្រើនម៉ឺនដុល្លារ។