គ្មានម្ដាយណាមិនស្រលាញ់កូនទេ ! ស្រ្តីម្នាក់លក់ម្ជូរតាមរទេះរុញ ខំលក់សន្សំលុយទិញទូរស័ព្ទឲ្យកូនប្រុស....
កាលពីពេលថ្មីៗនេះគណនីហ្វេសបុកផេកមួយមានឈ្មេាះថា " សុខម៉េង លក់ទូរស័ព្ទដៃទំនើប-Sok Meng Phone Shop " បានសរសេររៀបរាប់ថា៖

“ទឹកចិត្តម្តាយ ?ជាអ្នកលក់ម្ជូរ និងផ្លែឈើតាមរទេះសន្សំលុយមកទិញទូរស័ព្ទអោយកូនប្រុសតាមការសន្យា។ ដើរចូលហាងខ្ញុំដោយដោះស្បែកជើង ហើយគាត់ពោលថា៖ សុំអោយខ្ញុំលក់ធូថ្លៃព្រោះគាត់មិនសូវមានលុយ ម្យ៉ាងវិញទៀតឆ្លៀតសុំទោសព្រោះគាត់មានតែលុយខ្មែរ ?។សង្ឃឹមថាកូនប្រុសគាត់នឹងតបស្នងនូវអ្វីដែលគាត់ចង់បានគឺរៀនពូកែ ធ្វើជាកូនល្អ និងពលរដ្ឋល្អ”៕

.jpg?1541913364)


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។