ពិតជាល្អណាស់....បំណងប្រាថ្នា ទៅថ្ងៃអនាគត របស់ប្អូនប្រុស គឺចង់ក្លាយជា "មគ្គទេសក៍​ទេសចរណ៍" ដើម្បីនាំជនបរទេស ឲ្យស្គាល់នូវវប្បធម៍ និងប្រវត្តសាស្ត្រដ៍អស្ចារ្យរបស់ខ្មែរយើង
-

ក្រោយពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជន ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការបង្ហោះវិដេអូ របស់នារីម្នាក់ ទេពកោសល្យ និងការប្រើប្រាស់ភាសា បានយ៉ាងល្អ រហូតដល់ទៅ១៥ភាសាឯណោះ។


ប្អូនប្រុសបានឲ្យដែរថា ប្អូនប្រុសមានឈ្មោះថា ធុច សាលិក មានអាយុ ១៤ឆ្នាំ កំពុង​សិក្សា​ថ្នាក់​ទី៩ នៅ​អនុវិទ្យាល័យ ហ៊ុន សែន ស្រះ​ស្រង់​ក្នុង​ខេត្ត​សៀមរាប ហើយប្អូនប្រុសអាចនិយាយ ១៥ភាសា រីឯប្អូនរបស់ សាលិក មានឈ្មោះថា ធុច ទិត្យា មានអាយុ ១២ឆ្នាំ ហើយប្អូនក៍អាចនិយាយបាន ១២ភាសាផងដែរ។


សាលិក ក៏បានប្រាប់ទៀតថា រាល់ថ្ងៃពួកគេបានដើរលក់វត្ថុអនុស្សាវរីយ៍ ឲ្យជនបរទេស ព្រោះថាគ្រួសាររបស់ប្អូនប្រុសពិតជាមានជីវភាពលំបាកខ្លាំងណាស់  ហើយឪពុកម្តាយក៏ជំពាក់បំណុលគេទៀតផង។


បើតាមការរៀបរាប់របស់ប្អូនប្រុស មិនដឹងត្រូវជួយសម្រាលនូវទុក្ខគ្រួសារយ៉ាងមិច ក៏ពួកគេ ប្រើប្រាស់ជំនាញ និងពេទកោសល្យរបស់ខ្លួន ដើរលក់វត្ថុអនុស្សាវរីយ៍ ដើម្បីទទួលបានប្រាក់កំរៃបន្តិចបន្តួចគ្រាន់និងជួយដល់គ្រួសារ លើថ្លៃហូបចុករាល់ថ្ងៃ។


ដោយឡែកឪពុកម្តាយរបស់ក្មេងប្រុស បានមានប្រសាសន៍ថា ពួកគាត់ជំពាក់ប្រាក់ឯកជន និងធានាគារសរុប ៥មឺុនដុល្លាសហរដ្ឋអាមេរិច ដោយប្រាក់ទាំងអស់នោះ ត្រូវយកទៅមើលជំងឺអ្នកម្តាយ និងសល់លុយខ្លះៗដើម្បីទិញដី ព្រមទាំងសង់ផ្ទះតូចល្មមសម្រាប់នៅ ព្រោះថា ពីមុនពួកគាត់គឺរស់នៅតាមសំយាបផ្ទះគេតែប៉ុនណោះ។


ឪពុកម្តាយ សាលិក ក៏បានប្រាប់ទៀតថា ក្នុងមួយខែៗ ពួកគាត់ត្រូវបង់ទៅធនាគារ ចំនួន ៧០០ដុល្លាអាមេរិក ទើបពួកគេទាំងអស់គ្នាត្រូវខិតខំ ទាំងក្មេងទាំងចាស់ ដើម្បីរកប្រាក់មកដោះបំណុលគេ ដោយកូនៗរបស់គាត់ទៅលក់វត្ថុអនុស្សាវរីយ៍ ម្តាយគឺជាអ្នកលក់កន្សែង ហើយនិងឪពុកគឺជាអ្នក​គូរ​គំនូរ​លក់ ទើប​អាច​បង់​ទៅ​ធនាគារ​វិញ​ទាន់​ពេល ហើយនិងអាចទិញម្ហូបអាហារហូបចុករាល់ថ្ងៃ។


ជីវិតដ៏កំសត់មួយនេះ បានធ្វើឲ្យមហាជនជាច្រើន កើតក្តីអាណិតអាសូរដល់ក្រុមគ្រួសារមួយនេះ ព្រមទាំងមានការជួយឧបត្ថម្ភ សម្រាក់ការសិក្សាររបស់ប្អូនៗទៀតផង។


នៅក្នុងនោះផងដែរ សាលិក​ និងប្អូនប្រុស ក៏ប្រាប់ពីគោលបំណង និងក្តីប្រាថ្នានាពេលអនាគត របស់ខ្លួន ដោយមិនលាក់លៀមថា "ពួកគេចង់ក្លាយទៅជា មគ្គទេសក៍​ទេសចរណ៍"។ 


មូលហេតុដែលពួកគេចង់ធ្វើជាមគ្គទេសក៍​ទេសចរណ៍ គឺព្រះតែ ពួកគេចង់នាំជនបរទេស ឲ្យស្គាល់នូវវប្បធម៍ និងប្រវត្តសាស្ត្រដ៍អស្ចារ្យរបស់ខ្មែរយើង ហើយពួកគេគឺស្រលាញ់នឹងការរៀនភាសាខ្លាំងណាស់។


ជួយនឹងការប្តេជ្ញាយ៉ាងមោះមុតរបស់ប្អូនប្រុសទាំងពីរនាក់នោះ គឺប្អូនប្រុសទាំងពីរនាក់បងប្អូន និងប្រឹងរៀនឲ្យបានចេះច្រើនភាសា ដើម្បីជួយអភិវឌ្ឍ​ប្រទេស​ជាតិ។


យ៉ាងណាមិញ ក៏មានអ្នកចូលរួមត្រេកអរ និង ជូនពរឲ្យប្អូនប្រុសទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិត នឹងទៅថ្ងៃអនាគត។



មានវិដេអូ៖



ដោយ៖ សុបិន្ត