យីបងប្រុសនេះលេងចឹងៗ​ម៉ង !!! មិនដឹងថាលោក​ ហេង នរៈកក្កដា គាត់អៀនមិចទេលោកទៅឆាតសំុទិញខោលីអូគេចឹងៗម៉ង...ហាស់ហាស់
ស៊ីហៀង
-

នេះគឺជារឿងមួយដែលអស់សំណើចហើយក៏ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែលបុរសម្នាក់ដែលបានឆាតមកសំុទិញខោខ្លីនៅខាងក្នុងចាស់ៗរបស់លោក នរៈកក្កដា រឿងមួយនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក​ ។

ហេង នរៈកក្កដា ថា លោក​ពិត​ជា​មាន​អារម្មណ៍​ហួស​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​បុរស​ម្នាក់​ឆាត​​មក​ហើយ​​និយាយ​សុំ​ទិញ​ខោ​លីអូ​ចាស់​ៗ​របស់​ខ្លួន​​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ប្រាកដ ហើយ​លោក ក៏​មិន​លក់​ឲ្យ​ដែរ​ព្រោះ​ខោលីអូ​នៅ​ផ្សារ​ថ្មីៗ​មិន​ខ្វះ​ឡើយ។

ជាមួយ​ពាក្យ​សម្ដី​លេង​សើច​​ព្រម​ទាំង​អារម្មណ៍​ហួស​ចិត្ត​ ហេង នរៈក្កដា និយាយ​ថា៖"ចេះ​តែ​មាន​ហើយ​បង​អ្នក​ណា​ទៅ​លក់​ ខ្ញុំ​មិន​ដឹង​ថា​គាត់​ចង់​ទិញ​ខោ​លី​អូ​ខ្ញុំ​ទៅ​ធ្វើ​អ្វី​ប្រហែល​ជា​ទិញ​យក​ទៅ​ ឆុង​ការហ្វេ​ហើយ​មើល​ទៅ"។​​​​​​​​​​​​