ពេញចិត្តស្តូកតែម្តង!!! ពេលនេះលោក ពេជ្រ ស្រស់​​ បានប្រលះ ខាន់ ច័ន្ទសុផល ឡើងចំៗកណ្តាលមុខតែម្តង....
-

កាលពីម្សិលមិញលោក ខាន់ ច័ន្ទសុផល បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានរិះគន់ទៅលើក្រុមគ្រួសាររបស់ក្មេងប្រុសដែលអាចនិយាយបាន១៥ ភាសាដោយនៅក្នុងសារនោះលោកបានសរសេរថា «ហា.... អន់ចង់ ! អត់សូវចេះនិយាយបន្តិច! ឮតែកូនល្បី គេចង់ជួយច្រើន ឆ្លើយមួយក្បាច់ប្រកាច់អ្នកសួរស្អាត! គាត់កំពុងជំពាក់លុយគេ ៥មុឺនដុល្លា ....... អ្នកណាក៏៧០ល្អម្ល៉េះ អោយចែជំពាក់លុយដល់ ៥មុឺនដុល្លា ដោយគ្មានស្អីបញ្ជាំ ?» ។

ក្រោយពីបង្ហោះសារមួយនេះរួចបានធ្វើឲ្យមហាជនជាច្រើនមានការមិនពេញចិត្តនិងខឹងសម្បារជាខ្លាំង ។ ស្រាប់តែពេលនេះឯកឧត្តម ពេជ្រ ស្រស់ ក៏បានចេញសារមួយនៅក្នុងបណ្តាញសង្គមរបស់ ខ្លួនវាយប្រហារទៅលើអ្នកដែលបានរិះគន់ក្មេង ប្រុសខាងលើថា “ឱ ផល​អើយ​ផល បើ​ផល​ឯង​ទំពែក​ក្បាល​ហើយ​ កុំឲ្យ​ទំពែក​ចិត្ត និង​ទំពែក​បញ្ញា​ទៀត​អី​ ពីព្រោះ​ផល​ឯង​មាន​ដឹង​ទេ​ថា

ទូរទស្សន៍​ហង្ស​មាស​ ខំ​ទិញ​សិទ្ធិ​ផ្តាច់​មុខ​នូវ​កម្មវិធី The Voice ពី USA អស់​រាប់​សែន​ដុល្លារ​ដើម្បីអ្វី​? ចង់​ប្រាប់​ផល​ឯង​ថា គឺ​ដើម្បី​រក​មនុស្ស​មាន​សមត្ថភាព និង​មាន​ទេពកោសល្យ ​ហើយ​ករណី​ក្មួយ​នៅ​ខេត្ត​សៀម​រាប កំពុង​ល្បី​នោះ​ គឺ​គាត់​មាន​ទេពកោសល្យ ​ដោយ​មាន​ការ​ដាក់​ពិន្ទុ​ដោយ​មហាជន ប៉ុន្តែ​ដើម្បី​ឲ្យ​មហាជន​ដាក់​ពិន្ទុ​បាន លុះត្រា​មាន​ការ​បង្ហាញ​លើ​សាធារណៈ ទើប​មហាជន​អាច​ដាក់​ពិន្ទុ​បាន។


ចុះ​វា​ខុស​ស្អី​គ្រាន់​តែ​បរទេស​បង្ហោះ​នូវ​ទេពកោសល្យ​ របស់​ក្មួយ​ប្រុស​នៅខេត្តសៀមរាប​នោះ បើ​ផល​ឯង​គ្រាន់​បើ ម្តេច​មិន​ទៅ​ថត​បង្ហោះ​ឲ្យ​មហាជន​បាន​ដឹង​ផង​ទៅ។ ឱ​ខ្មែរ​មួយ​ចំនួន​អើយ​ពេល​ណា​បញ្ចប់​អា​វប្បធម៌​ជាន់ពន្លិច​ហ្នឹង​ទៅ?”។