លោកគ្រូ នូ​ សុឹប បានធ្លាក់ខ្លួនឈឺ កាន់តែខ្លាំងហើយបងប្អូន...សូមជួយដល់លោកគ្រូផង
-

តារាចំរៀងជើងចាស់ លោកគ្រូ នូ សុឹប បានធ្លាក់ខ្លួនឈឺ ក្រោយពីបានមុខពីសិល្បៈមួយរយៈពេលមកនេះ។ តារាចំរៀងជើងចាស់ ដែលបានសាងកេរ្តិ៍ដ៏ល្បីល្បាញ និងមានស្នាដៃជាច្រើន នៅក្នុងវិស័យសិល្បៈផងដែរ។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុនចាន់ ថន បានបង្ហោះសារជូនពរ សូមឲ្យគ្រូឆាប់ជាសះស្បើយពីជំងឺ ដោយម្ចាស់អាខោនរូបនេះបានបង្ហោះសារថា "ពេលនេះលោកគ្រូ (នូសុឹប )គាត់ឈឺហើយ កូនសូមបួងសួងអស់ទេវតា និងវត្ថុសាកសិទ្ធសូមជួយឲ្រពរប៉ាឆាប់ជាពីជំងឺឆាប់ផងចុះ?????????"។


នៅក្នុងនោះផងដែរ កញ្ញា ឌី​​ សូនីត្តា ក៏បានបង្ហោះសារជូនពរលោកគ្រូ ឲ្យឆាប់ជាសះស្បើយផងដែរ។ ទន្ទឺមនឹងនេះ កូនមានតែលើកម្រាមដៃដប់ សូមបួងសួងដល់វត្ថុសាកសិទ្ធ ក្នុងលោក មេត្តាជួយដល់លោកគ្រូ ឲ្យជាសះស្បើយឡើងវិញ៕


ប្រភព៖ សុនចាន់ ថន