សូមចូលរួមតត្រេកអរដល់គ្រួសាររបស់ប្អូនប្រុស ធុច សាលិក បានទទួលដីចំនួន១ហិកតាពីលោក ឃិត ឈៀនដែលជាម្ចាស់ផ្សារទំនើប KC......!!!!! (មានវីដេអូ)
-

ដូចដែរបងប្អូនបានដឹងហើយថាប្អូនប្រុសម្នាក់ដែកមានឈ្មោះថា ធុច សាលិក ប្អួនប្រុសពិតជាមានសមត្ថភាពខ្លាំងណាស់ព្រោះប្អូនប្រុសអាចនិយាយបានរហូតទៅដល់១៥ ភាសាដែលប្អូនប្រុសបានធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គមយ៉ាងខ្លាំងហើយនឹងព្រមទាំងនៅលើសារពត៌មាន និងបុស្តិ៍ទូរទស្សន៍បរទេសចុះផ្សាយពីសមត្ថភាពរបស់ប្អូនដែលចេះដល់១៥ភាសា។


ហើយថ្ងៃនេះដែរ លោក ឃិត ឈៀន ដែលជាម្ចាស់ផ្សារ KC បានសម្រេចចិត្តផ្តល់ដី១ហិកតា ដោយមានដំណាំស្រាប់លើដីនោះ សំរាប់ក្មេងទាំង២នាក់នេះ។ មិនតែប៉ុណ្នោះលោកក៍បានផ្តល់កង់ និងថវិកាមួយចំនួនទៀត។ ម្ចាស់ជំនួញអចលនទ្រព្យ និងជាម្ចាស់ផ្សារ KC លោក ឃិត ឈឿន បានសន្យាផ្ដល់ដីមួយហិកតា ដល់គ្រួសារក្មេងប្រុស ធុច សាលិក។ ហើយលោកបញ្ជាក់ថែមទៀតថា លោកនឹងរៀបចំដាំដំណាំ រហូតដល់ក្មេងនោះធំដឹងក្តី អាចទទួលផលបានហើយ ហើយផលដែលទទួលបានពីដំណាំយ៉ាងហោចណាស់ ៥ ទៅ៦០០ដុល្លារដែល។

លោក ឃិត ឈឿន ក៍បានអះអាងថា តាមពិតលោកត្រៀមដាំលើដី១០០០ហិកតារបស់លោក តែលោកចែក១ហិកតាដល់គ្រួសារក្មេងប្រុសនោះសម្រាប់ទីពឹងថ្ងៃក្រោយ។ ហើយដីចំការនោះលោកនឹងអោយគេដាក់ឈ្មោះថាចំការកូនល្អ ដើម្បីរំលឹកក្មេងទាំង២ អៅយខិតខំប្រឹងអៅយក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃក្រោយ។ បន្ទាប់មកលោកក៍បាននាំក្មេងទាំង២ទៅទទួលអំណោយកង់ដែលលោកទិញអោយ ហើយលោកក៍បានសន្យាថា បើក្មេងទាំង២ចង់រៀបបន្តនៅថៃលោកនៅអៅយខុនដូរសម្រាប់ស្នាក់នៅ ហើយបើចង់រកការងារធ្វើលោកនឹងអៅយព្រោះលោកមានក្រុមហ៊ុនច្រើន។

(មានវីដេអូ)