អ្នកម្តាយណាដែលមិនសប្បាយចិត្តបើកូនស្រីលេងចឹងៗហើយ !!! សុភ័ក្រ កុសុម៉ា ជូនការដូរទៅម្តាយរបស់ខ្លួនជា......!!! (មានវីដេអូ)
-

ពិធីការនីក្រមិចក្រមើម កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានមហាជនស្គាល់ថា ពូកែខាងលេងសម្ដីកំប្លែងៗ ហើយតែងតែបំពាអារម្មណ៍បងប្អូនឲ្យសើចសប្បាយគ្រប់កម្មវិធីដែលនាងបានចូលរួម។ មិនត្រឹមតែប៉ុន្នោះកញ្ញា សុភ័ក្រ កុសុម៉ា ក៏មានចរិតរួសរាយរាក់ទាក់ មិនសូវចេះលេងឫកពារ និងចូលចិត្តរាប់អានមនុស្ស រីឯទីផ្សាររបស់ កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងសិល្បះក៏ឡើយខ្ពស់ទៀតផង។ទោះបីជារវល់យ៉ាងណាក្តី ក៏កញ្ញា សុភ័ក្រ្ត កុសុម៉ា ក៏មិនភ្លេចថ្ងៃខួបកំណើតអ្នកមានគុណរបស់កញ្ញាឡើយ ដោយកញ្ញាបានរៀបចំ Surprise ថ្ងៃពិសេសដល់ម្តាយរបស់កញ្ញា ដោយជូននៅកាដូពិសេសមានតម្លៃថ្លៃ ហើយក៏បានធ្វើឲ្យម្តាយរបស់កញ្ញាញញឹមរំភើបចិត្តទៀតផង។

ជាក់ស្តែង កញ្ញា ក៏បានភ្ជាប់ជាមួយសារមួយឃ្លាថា:

“មិនចង់ផុសទេបងប្អូនតែម្តាយខ្ញុំគួរអោយខ្នាញ់ពេកហាហា ម៉ែកូនថ្មីទៀតហើយ ម្តាយអូនគួរឲ្យស្រលាញ់ទេចា៎? កូនសុំក្លាយជាកូនម៉ាក់គ្រប់ៗជាតិឆ្នាំនេះខួបជូនខ្សែរដៃរួចហើយតែដោយសារឃើញគួរឲ្យស្រលាញ់ពេកចឹងបន្ថែមហាហា។ ហើយសុំទោសបងប្អូនផងបន្ទប់រៀងរៀបរយតិចហើយហាហា ម្តាយកូនខោអាវស្មើដៃគ្នា ហើយបើធ្វើបុណ្យជាមួយម្តាយភ្លាមគឺថាលាភចូលភ្លាម ហេងហេងណាស់ ចំណាំមើល២០ដងហើយ”។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូនៅខាងក្រោមនេះ៖