ទីតាំងល្បែងស៉ីសងភ្នាល់អនឡាញជ្រកក្រោមស្លាកណេត២៤ម៉ោងកំពុងរីកដូចផ្សិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ
សីហា
-

ភ្នំពេញ៖​ ណេត២៤ម៉ោងមួយកន្លែងកំពុងតែពង្វក់មនុស្សក្មេងចាស់​ អោយងុបនឹងល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ​ ដែលអជ្ញាធរខណ្ឌ៧មករា​ ហាក់ដូចជាមិនមានវិធានការបង្ក្រាបទាល់តែសោះ​ ។ សកម្មភាពរបស់អជ្ញាធរ ដែលធ្វើព្រងើយ​ និងមិនចាត់វិធានការបង្ក្រាបដូចនេះ​ ត្រូវបានមតិជាច្រើនគិតថា​ សង្ស័យតែបក្សពួកតែមួយជាមួយម្ចាស់ទីតាំង​ រឺប្រហែលជាអជ្ញាធរបានទទួលលាភសក្ការ:ពីម្ចាស់ទីតាំងផងក៏មិនដឹង​ ។ ទីតាំងល្បែងស៉ីសង​ តាមប្រពន្ធ័អនឡាញខាងលើនេះ​ ស្ថិតនៅផ្ទះគ្មានលេខ​ ផ្លូវលេខ១០៩​ កែង​ ១៣៤​ សង្កាត់វាលវង់ខណ្ឌ៧មករា​ ។

បើតាមប្រភពព័ត៌មានបានបង្ហើបអោយដឹងថា​ ទីតាំងល្បែងខាងលើ​ កាលពីមុនគឺបើកនៅផ្ទះកែងផ្លូវកាច់ជ្រុង​ តែក្រោយមកក៏បានប្តូរទីតាំង​ ថ្មី​ ប្រហែល១០ម៉ែត្រពីទីតាំងចាស់​ ហើយមានលក់ភេសជ្ជះពីខាងមុខ​ដើម្បីបញ្ឆោតភ្នែកគេឯង​ ។ ចាំមើលតើអជ្ញាធរខណ្ឌ៧មករា​ ដែលមានលោក​ លីម​ សុភា​ ជាប្រធានគណ:បញ្ជាការខណ្ឌ​ អាចមានវិធានការបង្ក្រាបទីតាំងខាងលើនេះបានដែរ​ រឺយ៉ាងណា​ ៕