កាលពីពេលថ្មីៗកន្លងមក មាននារីស្រស់ស្អាតម្នាក់ បានប្រកាសស្វែងរកក្មួយប្រុសដែលមានជំនាញអាចនិយាយបានដ៏ទៅជាង១០ភាសា។ ទន្ទឹមនឹងការប្រកាសស្វែងរកនោះផងដែរ នារីស្រស់ស្អាតរូបនោះក៏បានជួយឧបត្ថម្ភ ទៅលើក្មួយប្រុសចំនួន១០០ដុល្លារផងដែរ ដើម្បីជាការផ្គត់ផ្គងក្នុងការរៀនសូត្រ៖
យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញនេះ នារីស្រស់ស្អាត ដែលជាម្ចាស់គណនីហ្វេសប៊ុករូបនោះក៏បានជួបជាមួយក្មួយប្រុសហើយ ដោយគាត់បានរៀបរាប់លើគណនីហ្វេសប៊ុកថា “បានជួបក្មួយ សាលិ ហេីយ?? ??កាត់ពី ភ្នំពេញទៅសៀមរាប តែរកក្មួយមិនឃេីញ បកពីសៀមរាប មកភ្នំពេញវិញ ទេីបបានជួបក្មួយ ??
ក្មួយប្រុសនឹងប្អូនក្មួយឆ្លាតណាស់ គួរអោយស្រលាញ់ណាស់ ?
គោលបំណងមកជួបក្មួយថានាំក្មួយទៅញុាំអី នឹងប្រគល់ថវិការ ជូនក្មួយសរុបចំនួន 300$ ក្នុងនោះរួមមាន នាងខ្ញុំផ្ទាល់ GM Lov តំណាងឲ្យក្រុមការងារ ស្ទីលថ្មីស្រីតុបសំអាងការ – NewStyle Wedding Embellishment ចំនួន 100$ បងប្រុស Lov San 100$ ប្អូនស្រី Lov Sreypov 50$ នឹង ម្ចាស់ហាង លក់គ្រឿងសង្ហារឹម MeyMey Furniture Furniture 50$ ផងដែរ??
ស្តាយដល់ហេីយ ក្មួយមិនបានទៅជាមួយ ដោយសារតែក្មួយប្រុសនឹងក្រុមគ្រួសារ ជាប់រវល់ ហ្នឹង សប្បុរសជន ផ្សេងៗទៀត ❤️
តែយ៉ាងណាក្មួយប្រុស បានសន្យាជាមួយខ្ញុំ ថា:
<< ក្មួយសូមប្តេជ្ញាចិត្តថា ក្មួយហ្នឹងខិតខំរៀនសូត្រដេីម្បីជាការតបស្នងដល់ទឹកចិត្តមីង ក៏ដូចជាសប្បុរសដទៃទៀតដែលខិតខំស្រលាញ់ ជួយឧបត្ថម្ភដល់ក្មួយ ហេីយក្មួយហ្នឹងខិតខំប្រឹងប្រែង ដេីម្បី មុខមាត់ប្រទេសជាតិយេីងផងដែរ >> ????
មីងសូមជូនពរ ក្មួយអោយទទួលបានជោគជ័យ ណា????”។
គួរបញ្ជាក់ផងដែរថា ម្ចាស់គណនី GM Lov បានជូនក្មួយប្រុស ចំនួន១០០ដុល្លារហើយ និងមានបងប្អូនគាត់បានជួយឧបត្ថម្ភក្មួយប្រុសផងដែរ សរុបគឺចំនួន៣០០ដុល្លារឯនោះ។
មានវិដេអូ៖
ប្រភព៖ GM Lov