មានគូរណាខ្លះដូចគូរអ្នកកញ្ញា ឌី សូនីត្តាខ្លះ....ឈ្លោះគ្នា ត្រូវគ្នា ខឹងគ្នា អន់ចិត្តនិងគ្នា មិននិយាយរកគ្នា នៅឆ្ងាយពីគ្នា មិនឆាតរកគ្នា ដើលេងចោលគ្នា ព្យាយាមនៅម្នាក់ឯង តែចុងក្រោយនៅតែ...
-

តារាសម្តែងនិងជាតារាចំរៀងដ៏មានប្រជាប្រិយភាព កញ្ញា ឌី សូនីត្តា ក៏៏បានបង្ហាញអារម្មណ៍ពិត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ពីបុរសសង្ហារ លោក អេឡិច ហ្សូរ៉ា ដែលនាពេលកន្លងមក អ្នកទាំងពីរ ក៏បានបង្ហើបពីអារម្មណ៍នៅក្នុងចិត្តប្រាប់ដល់មហាជន បន្តិចបន្តួចដែរ ពីទំនាក់ទំនងរបស់ពួកគាត់។ 


កាលនោះ បុរសសង្ហារលោក អេឡិច ហ្សូរ៉ា បានទៅដល់ព្រលានយន្តហោះ ដើម្បី Surprise ដល់កញ្ញា ព្រមជាមួយនឹងគ្រួសាររបស់កញ្ញាផងដែរ។ ទន្ទឹមនឹងការ surprise នោះ លោក អេឡិច ហ្សូរ៉ា ក៏បានប្រាប់ពីអារម្មណ៍ក្នុងចិត្តទៅកាន់កញ្ញា យ៉ាងច្បាស់ នៅចំពោះមុនគ្រួសារខាងស្រីទៀតផង។


យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា "ឈ្លោះគ្នា ត្រូវគ្នា ខឹងគ្នា អន់ចិត្តនិងគ្នា មិននិយាយរកគ្នា នៅឆ្ងាយពីគ្នា មិនឆាតរកគ្នា ដើលេងចោលគ្នា ព្យាយាមនៅម្នាក់ឯង វាជាទង្វើដែលពួកយើងបានឆ្លងកាត់រួចហើយ ហើយក៏មកត្រូវគ្នាវិញ ពេលដែលអត់គ្នាមិនបាន???

និយាយទៅថោកដដែល?? មួយៗធ្វើចរិកអឿចង់អោយគេទ្រណាស់? តែដល់ពេលវា រត់ទៅរកគ្នាខ្លួនឯង អាហ្នឹងគេហៅថាមិនទាន់អស់កម្ម??

+មានគូរណាដូចពួកយើងទាំងពីរទេបងប្អូនអាចមេនសិនឈ្មោះបាន????

+និយាយហ្សីន អៀនមែនតើ..... មិនដឹងពេលណាដល់វេនពួកយើងទេ!!!! ????"។


ក្រោយពីការបង្ហោះសារភ្លាម ក៏មានអ្នកចូលមកខមិនជាច្រើន ព្រមទាំងជូនពរអ្នកទាំងពីរ ឲ្យឆាប់សម្រេចតាមបំណងប្រាថ្នាផងដែរ៕


ប្រភព៖ ឌី សូនីត្តា​