ដាច់ផ្ងារ!...ក្មេងសិស្សសាលាស្រីតូចៗ ដូចមិនខ្លាចញញើត តែដូចជាស្រលាញ់ និងយកចិត្តមើលថែណាស់ តែពេលបានមើលដល់រូបចុងក្រោយ ស្រងាកចិត្តម៉ង‌!
-

ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែករូបភាពក្មេង សិស្សសាលាមួយក្រុម លើបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងដៃរបស់ប្អូនៗមានកាន់សត្វកង្កែបជាប់នៅនឹងដៃ មិនមានការភ័យខ្លាច ញញើត តែបែរជាស្រលាញ់ ចំពោះសត្វនោះទៅវិញ។ ប៉ុន្តែក្រោយពីបានបានទស្សនារូបភាពរបស់ប្អូន ពីដើមរហូតដល់ចប់ បែរជាខុសស្រលះពីការស្រលាញ់សត្វ បែរជាក្មេងស្រីតូចៗទាំងនោះ ញាំុសត្វកង្កែបទាំងនោះចៀនយ៉ាងឆ្ងាញ់ពេញៗមាត់ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដាច់ផ្ងារ ស្រងាកចិត្តយ៉ាងខ្លាំង ពេលបានមើលដល់រូបចុងបញ្ចប់។


ចំពោះរូបទាំងអស់នេះ ធ្វើមហាជនខ្លះក៏សរសើរ ខ្លះទៀតក៏អស់សំណើច ចំពោះក្មេងស្រីតូចៗនោះ។ ចុះប្រិយមិត្តគិតបែបណាដែរ?