ភ្នំពេញៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខណៈដល់ម៉ោងដាំបាយ និងលាងសំអាតបន្លែត្រីសាច់ សម្រាប់ចំអិនអាហារថ្ងៃត្រង់ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅបណ្តោយផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ក្នុងភូមិ៨ ក្រុម១០៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បាននាំគ្នាភ្ញាក់ផ្អើលគ្រប់ៗផ្ទះ ខណៈដែលពួកគាត់បានបើកទឹក ចេញពីក្បាលរ៉ូមីណេទឹករបស់ផ្ទះគាត់ ស្រាប់តែឃើញទឹកស្អាតរបស់រដ្ឋករទឹកស្អាត បានប្រែក្លាយជាល្អក់កករក្រហមលាយឡំជាមួយដីផងនោះ។

ដោយសារតែមានបញ្ហាបែបនេះ ប្រពលរដ្ឋដែលរស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ក៏បានរអ៊ូរទាំងថា សព្វថ្ងៃនេះមិនដឹងជាយ៉ាងម៉េចនោះទេ បានជាទឹករបស់រដ្ឋករស្វ័យ ដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃនេះ គឺប្រើមិនសូវគ្រប់គ្រាន់នោះទេ ជាពិសេសទៀតនោះ គឺពេលព្រឹកតែម្តង គឺទឹកចេញតិចៗដូចនោមទាស់ចឹង ប្រើការអីមិនកើតនោះទេ ដោយសាតែទឹកចេញតិច។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ថ្ងៃនេះដែរបើសិនណាទឹកនៅតែប្រពណ៌ជាល្អក់បែបនេះ កាន់តែយូរាប់ម៉ោងដូច្នេះតទៅទៀតនោះ ពិតជាពិបាកហើយ ព្រោះភាគច្រើនប្រពលរដ្ឋ ដែលរស់នៅគ្មានអាងឬក៏វ៉ាកសាំងសម្រាប់ស្តុកទឹក ប្រើប្រាស់ពេលទឹកស្អាតមានបញ្ហាបែបនេះនោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋបានសំណូមពរទៅខាងរដ្ឋាករទឹកស្វ័យយ័ត្ន រាជធានីភ្នំពេញ គួរតែមានវិធានយ៉ាងណាចំពោះបញ្ហាទឹកនៅពេលព្រឹក ហេតុអីបានជាចេញទឹកខុសពីពេលមុនៗនោះ តើមកពីការប្រើប្រាស់ច្រើនឬក៏បញ្ហាបច្ចេសអ្វី ៕
