ពិតជាអស្ចារ្យខ្លាំងណាស់ ប្អូនប្រុស ធុច សាលីក​ អាចច្រៀបានយ៉ាងពិរោះហើយពេលនេះត្រូបានគេអញ្ចើញទៅច្រៀងនៅប៉េកាំង ... (មានវីដេអូ)
-

ចិន៖ បងប្អូនប្រហែលជាស្គាល់ប្អូនប្រុសម្នាក់នេះហើយដែលប្អូនមានឈ្មោះថា ធុច សាលីក​ ដែលរស់នៅខេត្តសេមរៀប ហើយអ្វីដែលអស្ចា្ររ្យគឺប្អូនបនធ្វើឲ្យមហាេជនមានការគាំទ្រយ៉ាងខ្លាំងមកលើសម្ថតភាពរបស់ប្អូនប្រុសដែលអាចនិយាយបានរហូតតទៅដល់១៥ ភាសាឯណោះ។


សាលីក តែងតែទៅលក់នៅរបស់អនុស្សាវរីយ៍ នៅបរិវេនប្រាសាទតាព្រហ្ម៍ ដើម្បីរកកម្រៃបន្ទិចបន្ទួចដើម្បីសម្របសម្រួលគ្រួសារដែលកំពុតែជួបជីវភាពលំបាកនិងខ្វះខាតយ៉ាងខ្លាំង​ ។


ថ្មីៗនេះ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញនូវវីដេអូដែលបង្ហោះដោយអ្នកដំណើរស្រីជនជាតិសិង្ហបុរីម្នាក់ នៅពេលនាងទៅទស្សនាប្រាសាទតាព្រហ្មកន្លងទៅហើយ។


នៅពេលនោះ ក្មេងប្រុសសាលីកបានដើរមកនិយាយជាមួយនាងដើម្បីឲ្យនាងជួយ ទិញរបស់របរដែលគេលក់។ ហើយនាងពិតជាមិនស្មានថា សាលីកចេះនិយាយច្រើនភាសា ថែមទាំងអាចច្រៀងបទចម្រៀងចិនមួយបទដែលមានចំណងជើង "យើងមិនដូចគ្នាទេ (We are different )" យ៉ាងពិរោះទៀតផង។


ស្រាប់តែឥឡូវនេះ វីដេអូបង្ហាញពីទេពកោសល្យរបស់សាលីកបានល្បីសុសសាយទូទាំងប្រទេសចិននិងពិភពលោក។យោងតាមសារព័ត៌មាន Sinchew និង Newshark ដែលបានចេញផ្សាយក្នុងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា "គ្រួសាររបស់សាលីកបានទទួលសំបុត្រអញ្ជើញពីកម្មវិធីកម្សាន្តមួយក្នុងប្រទេសចិន ដែលពួកគេនឹងទទួលខុសត្រូវលើថ្លៃចាយវាយទាំងអស់របស់សាលីកនិងគ្រួសារដើម្បីនាំក្មេងប្រុសចេះនិយាយ១៥ភាសាម្នាក់នេះទៅសម្ភាសនិងសម្តែងនៅទីក្រុងប៉េកាំងប្រទេសចិន"។

រឹតតែពិសេសទៀតនោះ ដំណើរកម្សាន្តនេះនឹងធ្វើឲ្យសាលីកទទួលបាននូវឱកាសជាច្រើនក្នុងការរៀនលើកដាក់សម្លេងច្រៀង។ ហើយបើសាលីកមានដុងលើវិស័យចម្រៀងទៀត នោះក្រុមហ៊ុនចិននឹងយកសាលីកទៅបណ្តុះបណ្តាលបន្ថែមដើម្បីឲ្យរូបគេ ក្លាយជាតារាអាជីពក្នុងពេលអនាគតតែម្តង។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិនដែលជាម្ចាស់ឧបត្ថម្ភរបស់សាលីកនោះ បានឃើញនូវសក្តានុពលសម្លេងដ៏អំណោយផលរបស់ក្មេងប្រុសដ៏ឈ្លាសវៃម្នាក់នេះ ទើបពួកគេចង់ឲ្យសាលីកទៅបញ្ចេញសមត្ថភាពរបស់ខ្លួនម្តងទៀតនៅទីក្រុងប៉េកាំង៕

(មានវិដេអូ)