រឿងរ៉ាវកំពុងក្ដៅគគុក!!! ពេលនេះសាមីខ្លួនចេញមុខបកស្រាយហើយ រឿងផាកពិន័យយមិនពាក់ខ្សែក្រវ៉ាត់ ស្រាប់តែមហាជនជាច្រើនចោតជាសំនួរថា ហេតុអ្វីបានជាការសរសេរ និងវីដេអូខុសគ្នា....(មានវីដេអូ)
-

ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ០០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ដែលស្ថិតនៅទល់មុខឈាងខាងជើងនៃសណ្ឋាគារ កាមប៉ូឌីយ៉ាណា ជិតព្រះអង្គដងកើ។ មានករណីហួសចិត្តមួយ មានរថយន្ត Luxus RX330 មួយគ្រឿង បើកបរស្រ្ដី២នាក់ មិនបានពាក់ខ្សែក្រវាត់ការពារ ហើយត្រូវបានប៉ូលីសចរាចរណ៏ ដែលប្រចាំការនៅទីនោះ ចាប់ឃាត់ឡានគាត់ ហើយនិងផាកពិន័យ ក៍ប៉ុន្តែខាងម្ចាស់ឡាន មិនព្រមចុះពីឡាននោះទេ ហើយថែមទាំងចង់ជិះមកប៉ូលីសថែមទៀតផង។

នៅក្នុងរឿងរ៉ាវនេះដែរ មានអាខោនហ្វេសបុកឈ្មោះ Chann SoPhea ដែលជាម្ចាស់រថយន្ដ និងជានារីម្នាក់ នៅក្នុងហេតុការណ៏នោះ បានសរសេរសារខ្លីមួយ បង្ហោះលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា "ក្នុងនាមជាប្រជាពលរដ្ឋមួយរូបជនជាតិខ្មែរសញ្ជាតិកម្ពុជា​ សូមធ្វើការបកស្រាយចំពោះមុខមហាជនកម្ពុជាអោយបានជ្រាបជាពត៌មានពិស្តាផងដែរ.

ប៉ូលីសមួយរូបនេះមានអាកប្បកិរិយាមិនគប្បីចំពោះនាងខ្ញុំដែលជាប្រជាពលរដ្ឋមួយរូបដែលមិនបានពាក់ខ្សែក្រវ៉ាត់តាមគោលការណ៍ច្បាប់ចរាចណ៍.

ទី១​ តំលៃផាកពិន័យ​ ២៥០០០រ​ តែប៉ូលីសមួយរូបនេះទាមទារអោយពួកនាងខ្ញុំបង់ត្រឹមតែ​ ១៥០០០រ​ ដោយមិនចាំបាច់មានវិក័យប័ត្រ​នោះទេ​ ប៉ុន្តែនាងខ្ញុំមិនព្រមជូនតាមសំណើរទេ​ ដូចនេះហើយបានជាពួកគាត់ឃាត់ឡានពួកនាងខ្ញុំ​ ថែមទាំងហៅអ្នកសារពត៌មានមកបំភ្លើសការពិតទៅវិញ.​

នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ​ ហើយគ្មានសំរបសំរួលដោយសន្តិវិធី​ដោយភាពយុត្តិធម៌នោះទេថែមទាំងចោទប្រកាន់នាងខ្ញុំថាចង់បើកបុកពួកគាត់ទៅវិញ.

សូមបញ្ជាក់ផងដែរនាងឋិតនៅក្នុងសង្គមគ្រួសារមួយដែលគ្មានអំណាចខ្សែធំខ្សែតូចដូចដែលពួកគាត់និយាយមកកាន់ពួកនាងខ្ញុំនោះទេ.

មួយវិញទៀតអ្នកដែលប្រើខ្សែនឹងអំណាចគឺជាពួកគាត់វិញនោះទេដោយឃុបឃិតជាមួយអ្នកសារពត៌មានបំភ្លើសអ្វីដែលជាការពិត.

មួយវិញទៀត​ តំលៃ​ ២៥០០០រ​ មិនមានអ្វីច្រើនចំពោះនាងខ្ញុំទេផ្ទុយទៅវិញនាងខ្ញុំចង់បង់ប្រាក់២៥០០០៛​ នេះចូលទៅក្នុងបញ្ចីថវិការរដ្ឋដោយមានវិក័យប័ត្រត្រឹមត្រូវតាមច្បាប់ជាធរមានមិនមែនជូនទៅដល់អស់លោកប៉ូលីសតាមតែអំពើរចិត្តនោះទេ............." ។

តែអ្វីដែលជាការបកស្រាយរបស់នារីរងគ្រោះ បានផ្ដោតជាចំងល់ ដល់មហាជនជាច្រើន ដោយមានអ្នកខ្លះបានចូលខំមិនមកសួរថា "ម្ដេចក្នុងវីដេអូ​និយាយ​ផ្ទុយ​ពីការ​សរសេរ បងស្រីថាប៉ូលិសមិនយោគយល់​ទទួលលុយប៉ុណ្ណេះ​ថា​ខ្មែរ​ដូចគ្នា ព្រោះប្រញាប់ទៅធ្វើការ តែពេលសរសេរ​ថា​​​ ចង់បង់ពេញយក​វិក័យបត្រវិញ? បកស្រាយផង"

អ្នកខ្លះទៀតបានសួរថា "Chann SoPhea តាមវីដេអូជាក់ស្ដែង បងស្រីនិយាយថា មានលុយតិច ព្យាយាមស៊កឲ្យប៉ូលិសយក តែប៉ូលិសមិនយក តែពេលបងសរសេរផ្ទុយពីវីដេអូ" ៕