បើនិយាយពីសង្គមបច្ចុប្បន្ន ភាគច្រើន គ្រប់មនុស្សទាំងអស់មិនថាប្រុស មិនថាស្រី គឺមានរូបសម្រស់ស្រស់ស្អាតណាស់ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិ លុយ ឡានទំនើប ផ្ទះវីឡាស្អាតៗ ទើបគេព្រមយកធ្វើជាសង្សារ ឬយកជាប្តី បើចំពោះមនុស្សមុខមិនស្អាតវិញ ហើយគ្មានលុយទៀត កុំសង្ឃឹមថាគេនឹងយកភ្នែកមើលឲ្យសោះនោះ។

ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ចំពោះមនុស្សដែលចង់ស្អាតមិនមែនជាការពិបាកនោះទេ គ្រាន់តែត្រូវចំណាយប្រាក់ច្រើនបន្តិច ដើម្បីបំពេញបំណងរបស់ខ្លួនប៉ុនណោះ។ តែបើចំពោះបុរសម្នាក់ ដែលមុខសុទ្ធតែស្នាម មានមុនធំៗ មិនស្អាត មិនមានដូចគេ តើមាននារីណាគេនឹងមកព្រមមកស្រលាញ់យើងនោះ?

តែអ្វីទាំងនេះគឺមិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ។ មនុស្សស្រីភាគច្រើនណាស់ ដែលគាត់គិតពីសុភមង្គល ខ្លាំងជាទ្រព្យសម្បតិ្ត និងរូបសម្រស់នោះ។

ជាការពិតណាស់ គ្មានមនុស្សស្រីណាម្នាក់ចង់បានប្តីដែលមានតែសំបកកាយនោះទេ ហើយក៏គ្មានមនុស្សស្រីណាម្នាក់ចង ឲ្យប្តីរបស់ខ្លួន ចែករំលែកក្តីស្រលាញ់ទៅឲ្យនារីផ្សេងនោះដែរ។

ភាពហ៊ឺហារសម្រាប់មនុស្សស្រី ពិតជាមានសារៈសំខាន់ណាស់ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះ គឺសុភមង្គលនៅក្នុងគ្រួសារ។ ក្តីប្រាថ្នាមនុស្សគ្រប់រូបគឺចង់បានមនុស្សប្រុសល្អម្នាក់ អាចរស់នៅ មើលថែ ការពារ ធ្វើជារនាំងការពារគ្រប់ឧបសគ្គ និងមើលថែគ្នាលុះដង្ហើមចុងក្រោយផងដែរ។

យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកបងប្រុសម្នាក់ ដែលមានឈ្មោះថា Phon Borey បានរៀបរាប់ទាំងក្តីរំភើប និងមានក្តីសុខ នៅពេលដែលមានមនុស្សម្នាក់ ព្រមមករស់នៅជាមួយខ្លួន ដោយមិនគិតពីមុខមាត់ ទ្រព្យសម្បត្តិ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា "កាលពី ពីរឆ្នាំមុន មុខខ្ញុំសុទ្ធតែមុននិងស្នាមសន្លាក ហើយខ្ញុំមិនជឿថាប្រពន្ធខ្ញុំព្រមស្រលាញ់ខ្ញុំនោះទេ ដោយមានប្រុសៗអ្នកមានលុយ ឡានទំនើបៗតាមស្រលាញ់នាងច្រើនដែល។
ខ្ញុំដឹង ប៉ុន្តែខ្ញុំធ្វើធម្មតា ទាំងដឹងថាខ្លួនគ្មានលុយ គ្មានអ្វីគ្រប់យ៉ាង សូម្បីតែម៉ូតូ ក៏ប្រពន្ធជាអ្នកអោយខ្ចីជិះទៀត ខ្ញុំចាំបានថាកាលនោះ នាងបានបង្ចំខ្ញុំអោយខ្ចីលុយ នាងបួនដង បើគ្មានលុយចាយ មានណា គឺខ្ញុំចាញ់បោកគេទេ គេអោយយកលុយនិងទៅប៉ាវគេញាុំអីវិញ! រាល់ថ្ងៃនៅជំពាក់លុយប្រពន្ធ 200$ ទៀត ជំពាក់គ្រប់យ៉ាងលូវ ???
ប្រសិនបើកាលនោះប្រពន្ធខ្ញុំជ្រើសរើសយក អ្នកដែលមានលុយឡានទាំងនោះមែន ខ្ញុំប្រហែលជាអាចជឿថា មនុស្សស្រីគឺសុទ្ធតែត្រូវការសំភារៈទាំងអស់នោះមែន ប៉ុន្តែវាមិនចឹង!"។
























ប្រភព៖ Phon Borey