បងថ្លៃប្រើល្បិច ឲ្យប្អូនថ្លៃជូនទៅផ្ទះ លុះកន្លែងស្ងាត់ ក៏ចាប់រំលោភរហូតបានសម្រេច រួចគេចខ្លួនបាត់បាន៣ថ្ងៃ ស្រាប់តែ....
បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៨ យោងតាមពាក្យបណ្តឹងគ្រួសារជនរងគ្រោះថា ជនសង្ស័យម្នាក់ មានឈ្មោះ កែវ វណ្ណឌី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ត្រូវសមត្ថកិច្ចវាយខ្នោះ នៅវត្តតេជោភ្នំឆ័ត្រ ក្នុងស្រុកស្វាយចេក អំទ្បុពេលដែលជនសង្ស័យ រត់ទៅសំងំលាក់ខ្លួននៅទីនោះ។

ការឃាត់ខ្លួនជនសង្ស័យ គឺបានរំលោភកូនស្រីគាត់ អាយុ១៧ឆ្នាំ នៅក្នុងព្រៃ ខណ:ជនសង្ស័យពឹងជនរងគ្រោះជូនទៅផ្ទះ លុះដល់កន្លែងកើតហេតុជនសង្ស័យ បានចាប់បង្ខំជនរងគ្រោះ ប៉ុន្តែនាងប្រកែកមិនព្រម ទើបជនសង្ស័យដាល់២ដៃចំពោះ បណ្តាលឲ្យសន្លប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។