លើកទី៥ហើយដែលស្វាយកែវរមៀតខ្មែរហោះទៅលក់នៅប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប
ណារ៉ា
-

ថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បើយោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹងថា ក្រុមការងារ របស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង​ ឫទ្ធី គ្រុបបានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​ ពីម្ចាស់ចំការ ដែលមានទីតាំង​ស្ថិតនៅ​ ស្រុកភ្នុំស្រួច ខេត្ដកំពង់ស្ពឺ និងបាន​រៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគម​អ៊ឺរ៉ុប សម្រាប់ជើងទី ០៥ ក្នុងឆ្នាំ​២០១៨-២០១៩​ទំនិញ​ទាំងអស់នេះ​និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ៦ប៉ាឡែត ៤១៣កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៥០០គីឡូក្រាម។

ឯកឧត្តមបណ្ឌិតបន្ដថា ប្រសិនបើ កសិករយើងមានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ ហើយមានបំណងចង់លក់សូមទំនាក់លេខទូរសព្ទ័ 098 888727 ។