កុំមើលងាយមុខរបរលក់អនទ្បាញខ្ញុំអី....មុខរបរលក់តាមអនទ្បាញ​ គេមិនសូវឲ្យម្លៃ​ គេមើលងាយ មើលថោក សុំទោសអ្នកគិតខុសហើយ...
-

ដោយសារតែបច្ចេកវិទ្យា ទាន់សម័យ នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន ធ្វើការលក់ដូរតាមរយៈទូរស័ព្ទ ដោយឡាយវិដេអូជាដើម។ ទោះបីជាមុនរបរនេះ មិនសូវជាមានមុខមាត់ នៅក្នុងសង្គមក៏ពិតមែន តែបើយើងងាកមកមើលរឿងរ៉ាវពិតវិញនោះ មានអ្នកតាមអនឡាយជាច្រើន ប្រកបរបរហើយក៏ទទួលបានជោគជ័យ និងមានអ្នកខ្លះទៀតមិនទទួលបានជោគជ័យផងដែរ។


យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Chariya La" បានបង្ហោះរូបភាព និងសារជាច្រើន ជូនពុកម៉ែបងប្អូន ឲ្យបានដឹងកាន់តែច្បាស់ ពីមុខរបរលក់ដូចតាមអនឡាន។ 


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "?កុំមើលងាយមុខរបរលក់អនទ្បាញខ្ញុំអី

?រកស៊ីលក់អនទ្បាញគេមិនសូវអោយតំលៃទេ គេមើលរំលង គេថាមិនថ្លៃថ្នូរ ព្រោះគេគិតថាការងារមិនប្រើខួរក្បាល ប្រើតែកំលាំងបាយនឹងសម្រស់ គឺលក់អនទ្បាញបានហើយ សុំទោសអ្នកគិតខុសហើយ? ទោះការងារខ្ញុំមិនថ្លៃថ្នូរមែន តែវាអាចចិញ្ចឹមខ្ញុំបាន ហើយរស់យ៉ាងស្រួលទៀតមិនបាច់ចាយលុយអ្នកផ្ទះ ខ្ញុំអាចទិញរបស់ដែលខ្ញុំចង់ទិញ អាចញាំរបស់ដែលខ្ញុំចង់ញាំ អាចទៅកន្លែងដែលខ្ញុំចង់ទៅ ខ្ញុំអាចមានលទ្ធភាពទិញផ្ទះ ទិញទ្បាន មុនពេលខ្ញុំរៀបការមានស្វាមី ទោះវាមិនធំ ហ៊ឺហារ ស្កឹមស្កៃ ទ្បូយឆាយដូចគេ តែវាជាញើសឈាមដែលខ្ញុំខិតខំដោយដៃទាំង2រយះពេល7ខែមកនេះ ខ្ញុំពេញចិត្តអ្វីដែលខ្ញុំទទួលបាន?អគុណសម្រាប់ពាក្យមើលងាយ អ្នកខ្លះហៅខ្ញុំថា online seller, Lotion seller ត្រូវហើយខ្ញុំអ្នកលក់អនទ្បាញ តែខ្ញុំរកស៊ីស្មោះត្រង់ ហើយក៏អគុណរដែរ ដែលអ្នកធ្វើអោយខ្ញុំដឹងថាអ្នកនៅត្រឹមកំរឹតណាអ្នកលក់អនទ្បាញដូចខ្ញុំ?។


មនុស្សគ្រប់រូបនៅលើភពផែនដីនេះ រស់នៅផ្សេងគ្នា ក្នុង Time zone របស់ខ្លួនឯង។ មនុស្សនៅជុំវិញខ្លួន យើង ពេលខ្លះក៏លេចធ្លោមុនយើង មនុស្សខ្លះក៏ ទទួលបានភាពជោគជ័យក្រោយយើង ប៉ុន្តែមនុស្ស គ្រប់រូប កំពុងរត់នៅលើផ្លូវ ប្រណាំងប្រជែងជាមួយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង ។ កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់ រហូតធ្វើឱ្យយើងបាក់ទឹកចិត្ត ។ កុំវាយតម្លៃបន្ថោកនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយ នរណាម្នាក់ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា ។ ជីវិតរបស់មនុស្សយើងម្នាក់ៗ មានពេលវេលាដែលនឹង ទទួលបានភាពជោគជ័យ គ្រាន់តែត្រូវរងចាំចង្វាក់ ពេលវេលាដែលល្អជាទីបំផុតដែលនឹងបង្ហាញ លទ្ធផលចេញមកប៉ុណ្ណោះ ។ គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់ ! គ្មានអ្វីដែល " លឿនពេក " ឬ " យឺតពេក " រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូប តែងតែមានពេលវេលាដែលត្រឹមត្រូវ"។




ប្រភព៖ Chariya La