ឱសថធម្មជាតិព្យាបាលជំងឺខ្សោយបេះដូង និងលើសឈាម
ណារ៉ា
-

1) អ្វីជាជំងឺខ្សោយបេះដូង?

ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។

តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។

– ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។

– អត្រាមរណភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)

2) រោគសញ្ញា៖

ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ

– អស់កំលាំង ល្ហិតល្ហៃ

– ពិបាកដង្ហើម ហត់ដង្ហក់

– ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម

– ហើមជើង ឡើងទំងន់លឿន

– ញរ័ទ្រូង

– ពិបាកគេង (ជួនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)។

3) មូលហេតុ៖

កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ

– លើសឈាម (HTN)

– ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)

– ជំងឺខូចប្រឺសបេះដូង (Valvular heart disease)

– ជំងឺបេះដូងពីកំណើត (Congenital heart disease)

– ជំងឺសាច់ដុំបេះដូង (Cardiomyopathy)

– ជំងឺវិបត្តិចង្វាក់បេះដូង…

4) ផលវិបាក៖

ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ

– ហើមសួតស្រួចស្រាវ (Acute pulmonary edema)

– វិបត្តិចង្វាក់បេះដូង

– គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។

5) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។

– កុំបរិភោគអាហារសម្បូរជាតិប្រៃ

– ឈប់ជក់បារី

– រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល)

– កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង

– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន

– ហាត់ប្រាណឲ្យបានទៀងទាត់

– កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)

– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម

– តាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។

រូបមន្តធម្មជាតិសម្រាប់ខ្សោយបេះដូង

រុក្ខជាតិឱសថ៖ ម្អម និងទឹកដូង

វិធីធ្វើ និងប្រើ៖

-បុកម្អមឲ្យម៉ត់ លាយទឹកដូង

-ច្រោះឲ្យស្អាត

-ញ៉ាំ ១ថ្ងៃ១កែវ ពេលព្រឹក

*តមត្រប់ និងទំពាំង ហាមក្លាសេទុក ធ្វើភ្លាមញាំភ្លាម តែ១កែវទេ ឬអស់ទឹកដូង១ ប្រើម្អម៩ដើមយកម្អមធំៗវែងៗ បើខ្លីតូច ១៧ដើម។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត