លោកចោរមុខស្រស់ ត្រូវបានសមត្ថកិច្ចចាប់ក្របួច.កជាប់ បន្ទាប់ពីសកម្មភាពលួចកាបូបស្ពាយពីបុរសម្នាក់ នៅចំណុច....
-

ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ធ្វើការសកម្មភាពលួចកាបូបស្ពាយរបស់បុរសម្នាក់ ដែលដាក់ក្បែរខ្លួនបានសម្រេច តែគេចមិនផុតពីដៃសមត្ថកិច្ច ចាប់ក្របួច.កជាប់ នៅចំណុចលើបង់ ក្នុងវត្តឧណ្ណាលោម ផ្លូវ13 ភូមិ2 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។


ជនរងគ្រោះមានឈ្មោះថា ជឹម ចន្ថា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់មួក ស្នាក់នៅភូមិអូរឡាត ឃុំភ្នំបាត្រ ស្រុក ពញាឮ ខេត្តកណ្តាល ។ រីឯជនសង្ស័យមានឈ្មោះថា សុខ កា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។


នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកលក់ល់បង់ក្នុងវត្តឧណ្ណាលោម ហើយបានដាក់ការបូបនៅក្បែរខ្លួន ស្រាប់ជនសង្ស័យបានឃើញហើយ ក៏ធ្វើសកម្មភាពលូចយកកាបូបពីជនរងគ្រោះ ខណៈពេលនោះជនរងគ្រោះក៏បានដឹងខ្លួនទាន់ បានស្រែកឆោឡោឲ្យគេជួយ ស្របពេលនោះ  ក៏មានកំលាំងរបស់សមត្ថកិច្ចខណ្ឌដូនពេញ កំពុងល្បាតជិតនោះ បានអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងតែម្តង។


វត្ថុតាងរួមមាន លុយ20ម៉ឺនរៀល ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។


ក្រោយពីចាប់បានជនសង្ស័យរួចមក សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕


ដោយ៖ ភត្រ្តា